មហោស្រពនេះមានសកម្មភាពជាច្រើនដូចជា៖ ការស្វែងរកតំណាងចូលរួមក្នុងមហោស្រព ការសម្តែងសិល្បៈ ការប្រឡងទេពកោសល្យ ការប្រគល់រង្វាន់ និងផ្តល់កិត្តិយសដល់បេក្ខជនដែលចូលរួមក្នុងមហោស្រព; ការផ្លាស់ប្តូរតាមទម្រង់ជំរុំរដូវក្តៅអន្តរជាតិ។

leftcenterrightdel
គណៈកម្មការរៀបចំជូនព័ត៌មានដល់អង្គភាព និងប្រតិភូ (រូបថត៖ nhandan.vn)

លោក Nguyen Ngoc Binh ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Da Nang បានឲ្យដឹងថា មហោស្រពនេះត្រូវបានរំពឹងថានឹងទាក់ទាញការចូលរួមពីបេក្ខជនពី ២០០ ទៅ ៣០០ នាក់មកពីប្រទេសវៀតណាម និងក្រុមកុមារអន្តរជាតិប្រមាណ ៧ ទៅ ១០ ក្រុម។

បេក្ខជនត្រូវបែងចែកជាក្រុមវ័យពីរ ពី ៥ ទៅ ១១ និងពី ១២ ទៅ ១៧។ ពួកគេនឹងចូលរួមក្នុងការសម្តែង និងប្រកួតប្រជែងជា ៣ ប្រភេទ រួមមាន៖ ឧបករណ៍ភ្លេង; ច្រៀង - រាំ; ល្ខោន - ការសម្តែងម៉ូដ។ គេរំពឹងថា បេក្ខជននឹងប្រកួតប្រជែងនៅទីក្រុងហូជីមិញ នៅថ្ងៃទី៣ ខែសីហា; នៅទីក្រុង Da Nang នៅថ្ងៃទី ១១ និង ១២ ខែសីហា; នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា និងពិធីប្រគល់រង្វាន់មហោស្រព៕

បកប្រែដោយ Huyen Trang