គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោកស្រី Katerina Konecna ប្រធានគណបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា; លោក Karel Havlicek អនុប្រធានសភាជាន់ទាប អនុប្រធានទីមួយនៃគណបក្សចលនា ANO; លោក  Petr Kulhanek អភិបាលក្រុង Karlovy Vary; ជួបធ្វើការជាមួយថ្នាក់ដឹកនាំសហភាពសមាគមអាណិកជនវៀតណាមនៅអឺរ៉ុប ថ្នាក់ដឹកនាំសមាគមអាណិកជនវៀតណាមនៅសាធារណរដ្ឋឆែក និងសមាគមអាណិកជនវៀតណាមនៅប្រទេសអឺរ៉ុបមួយចំនួន; ជួបសំណេះសំណាលជាមួយសហគមន៍អាណិកជនវៀតណាមនៅទីក្រុង Praha, Karlovy Vary, Plzen ព្រមទាំងជួបជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក និងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌មួយចំនួនរបស់អាណិកជនវៀតណាម។

leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាបនៃសាធារណរដ្ឋឆែក (រូបថត៖ vov.vn)

លោក Do Van Chien បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-ឆែក ក្នុងទសវត្សរ៍ជាច្រើនកន្លងមក។ លោកបានផ្លាស់ប្តូរទិសដៅមួយចំនួនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតកម្ពស់ថ្មីមួយ។  លោក Do Van Chien បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឆែកដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមត្រូវបានទទួលស្គាល់ថាជាជនជាតិភាគតិចនៃឆែក ចាប់តាំងពីឆ្នាំ ២០១៣  រួមចំណែកជាវិជ្ជមានចំពោះការអភិវឌ្ឍ និងវិបុលភាពនៃសាធារណរដ្ឋឆែក ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា (រូបថត៖ vov.vn)

ថ្នាក់ដឹកនាំសភាជាន់ទាប និងគណបក្សនយោបាយនៃសាធារណរដ្ឋឆែកបានអះអាងនូវអាទិភាពចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងចាត់ទុកថា ប្រៀបខ្លាំងនៃប្រទេសទាំងពីរគឺជាប្រវត្តិសាស្ត្រដ៏យូរលង់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសហគមន៍អាណិកជនវៀតណាមសម្រេចបានជោគជ័យនៅសាធារណរដ្ឋឆែក និងវិស័យដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ ភាគីឆែកក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីទាញយកប្រយោជន៍ពីសក្តានុពលដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលអភិវឌ្ឍថ្មី ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang