leftcenterrightdel
គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh ប្រគល់អំណោយដល់ក្រុម K70 ក្រុម K71 និងកងកម្លាំងនាំផ្លូវប្រទេសមិត្តកម្ពុជាក្នុងពិធី

នាថ្ងៃទី ២៨ មិថុនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh គណៈកម្មាការដឹកនាំស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈ កម្មការដឹកនាំលេខ ៥១៥) ខេត្ត Tay Ninh បានប្រារព្ធពិធីទទួលអដ្ឋិធាតុយុទ្ធជនពលី និងក្រុមស្វែករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីទាំងពីរគឺ៖ ក្រុម K70 (យោធភូមិភាគទី៧) និងក្រុម K71 (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ) បានត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងប្រទេសកម្ពុជាក្នុងដំណាក់កាលទី២៨ (រដូវប្រាំង ២០២៣-២០២៤) ។

ជាលទ្ធផល ក្រុមទាំងពីរបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធពលីចំនួន ១៧២  (ក្នុងនោះក្រុម K70 អដ្ឋិធាតុប្រមូលបានចំនួន ៦២  ក្រុម K71 ប្រមូលបាន ១១០ អដ្ឋិធាតុ)។ គណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត Tay Ninh បានស្នើឱ្យគណៈបញ្ជាការនៃក្រុមទាំងពីរ K70 និង K71 សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ បញ្ចុំអដ្ឋិធាតុយុទ្ធជនពលីយ៉ាងឧឡារិក និងហ្មត់ចត់។ សម្រេចនីតិវិធីប្រគល់អដ្ឋិធាតុយុទ្ធជនពលីជូនផ្នែកពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ស្របតាមបទប្បញ្ញត្តិ...

បកប្រែដោយ Duy Hoan