ក្នុងពិធីនេះ លោក Nguyen Luu Trung អនុប្រធានគណៈកម្មការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត Kien Giang និងលោក សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង ប្រធានគណៈកម្មការជំនាញខេត្តកោះកុង បានចុះហត្ថលេខាលើ​កំណត់ហេតុប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១០ អដ្ឋិធាតុ ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាដែលរុករកក្នុងរដូវប្រាំងឆ្នាំ២០២៣ - ២០២៤ នៅខេត្តកោះកុង។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម (រូបថត៖ vnanet.vn)

លោកវរសេនីយ៍ឯកបំរុង Nguyen Thanh Hung ប្រធានក្រុម K៩២ Kien Giang បានចែករំលែកថា ក្នុងដំណើរការបំពេញភារកិច្ច កម្មាភិបាលនិងយុទ្ធជននៃក្រុម K៩២ បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ហើយទទួលបានការជួយគាំទ្រពីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកោះកុង ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៩២ ក្នុងការស្វែងរក និងប្រមូលនៅទីតាំងដែលកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមប្រយុទ្ធកាលពីមុន។

ក្នុងពិធីនេះ លោក សំឃិត វៀន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គណៈកម្មការជំនាញនៃខេត្តកោះកុង និងខេត្ត Kien Giang។  ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា នឹងសហប្រតិបត្តិការ ជួយគាំទ្រ ពិនិត្យ ស្វែងរកនិងផ្ដល់ព័ត៌មានតាម​រយៈអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនិងប្រជាជន ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវការស្វែងរក ប្រមូលផ្ដុំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅខេត្តកោះកុង ប្រទេស​​កម្ពុជា៕

បកប្រែដោយ Thuy Anh