ក្នុងពិធីនេះ លោក Vu A Bang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dien Bien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប្រយុទ្ធនៅប្រទេសឡាវ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានសាមគ្គីជាមួយកងទ័ព និងប្រជាជនឡាវក្នុងការជំនះរាល់ការលំបាក លះបង់ដើម្បីបុព្វហេតុតស៊ូរំដោះប្រទេសជាតិ រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសវៀតណាម-ឡាវ។ ការលះបង់ និងការរួមចំណែកដ៏ធំធេងនេះគឺជានិមិត្តរូបដ៏ភ្លឺចិញ្ចាចនៃលទ្ធិវីរភាពបដិវត្តន៍ ដែលបង្ហាញពីបំណងប្រាថ្នាទទួលបានឯករាជ្យ សេរីភាព និងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ ឈ្មោះនិងយុទ្ធជ័យរបស់វីរជនពលីនឹងស្ថិតនៅជារៀងរហូតក្នុងប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ។

leftcenterrightdel
ប្រតិភូជាច្រើនមកពីបណ្ដាខេត្តភាគខាងជើងឡាវចូលរួមក្នុងពិធីនេះ

តាងនាមរដ្ឋាភិបាល និងប្រជាជននៃខេត្តទាំង៦ នៅភាគខាងជើងប្រទេសឡាវ លោកឧត្តមសេនីយ៍ត្រី Sivone Xaiyavong នាយកនគរបាលខេត្ត Oudomxay បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជនឡាវ។ លោកឧត្តមសេនីយ៍ត្រី Sivone Xaiyavong បានបញ្ជាក់ថា កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមបានប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនឡាវក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីឯករាជ្យជាតិ៕

បកប្រែដោយ Thuy Anh