leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានប្រកាន់ខ្ជាប់ និងផ្សព្វផ្សាយឯកសារ និងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរលើកិច្ចការបរទេស និងការទូតការពារជាតិ និង​បាន​អប់រំ និងផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តបទបញ្ញត្តិព្រំដែនដោយត្រឹមត្រូវ ព្រមទាំង​សម្របសម្រួលយ៉ាងល្អដើម្បីធានាខ្លឹមសារនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវ លើកទី៤ បង្កើនការផ្លាស់ប្តូរព័ត៌មាន  រកឃើញនិងដោះស្រាយករណីដែលកើតឡើងនៅតាមព្រំដែនទាន់ពេលវេលាពីថ្នាក់មូលដ្ឋាន។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dien Bien ផ្តល់អំណោយជូនតំណាងបញ្ជាការដ្ឋានយោធាខេត្ត Phongsaly

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តបង្កើន​ការផ្សព្វផ្សាយ និងការអប់រំអំពីទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាប្រពៃណីនៃកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ អនុវត្តបទបញ្ញត្តិព្រំដែនឱ្យបានល្អ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពដ៏មហិមា និងសាមគ្គីភាពពិសេសវៀតណាម-ឡាវ៕

បកប្រែដោយ Huyen Trang