ថ្លែងក្នុងពិធីបើក លោកឧត្ដមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ២ បានឲ្យដឹងថា កងឆ្មាំសមុទ្រគឺជាកម្លាំងដែលតែងតែបំពេញភារកិច្ចក្នុងស្ថានភាពលំបាកដូចជាហ្វឹកហាត់ក្នុងអាកាសធាតុអាក្រក់ រលកខ្យល់ខ្លាំងៗ ពេលវេលាបំពេញភារកិច្ចយូរអង្វែង...។ ការហាត់កាយវប្បកម្មគឺជាដំណោះស្រាយមួយសម្រាប់កម្មាភិបាលនិងយុទ្ធជននៃកងឆ្មាំសមុទ្រលើកកម្ពស់ទាំងសីលធម៌ បញ្ញា សុខភាព រួមចំណែកធ្វើឲ្យប្រសើរឡើងនូវជីវភាពវប្បធម៌ កសាងរបៀបរស់នៅល្អសម្រាប់កងទ័ព គឺជាមូលដ្ឋានសម្រាប់ការកសាងអង្គភាពរឹងមាំ បំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់ឲ្យ។

leftcenterrightdel
ជូនទង់អនុស្សាវរីយ៍ដល់អត្តពលិកដែលចូលរួមការប្រកួតកីឡា

ការប្រកួតកីឡាគឺជាវិធីសាស្រ្តមួយសម្រាប់គណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ វាយតម្លៃផ្នែកសុខភាពរាងកាយរបស់កងទ័ព លទ្ធផលនៃការបង្វឹកបង្ហាត់ ចលនាកីឡារបស់អង្គភាព សមត្ថភាពគ្រប់គ្រងនិងដឹកនាំនៃគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់។ តាមរយៈនោះ ដកបទពិសោធន៍ក្នុងការដឹកនាំ ចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្វឹកបង្ហាត់រាងកាយ និងចលនាកីឡារបស់តំបន់នៅប៉ុន្មានឆ្នាំខាងមុខ។

ការប្រកួតកីឡារបស់បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ ប្រព្រឹត្តទៅដល់ថ្ងៃទី១៣ ខែមិថុនា៕

បកប្រែដោយ Thuy Anh