ឈរលើមូលដ្ឋានដែលជ្រាបច្បាស់អំពីសតិអារម្មណ៍ ការយល់ដឹង ភាពក្លាហាននយោបាយ និងការប្តេជ្ញាចិត្តខ្ពស់ កងទ័ពការពារព្រំដែនទីក្រុងបានអនុវត្តចលនាប្រឡងប្រណាំងប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ និងច្រកទ្វារកំពង់ផែ ការហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ការកសាងអង្គភាពមានរបៀបរៀបរយ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនសមុទ្រ។

ដោយយល់ច្បាស់អំពីមុខងារ និងតួនាទីនៃការងារប្រឡងប្រណាំង-លើកសរសើរ និងចលនាប្រឡងប្រណាំងប្តេជ្ញាចិត្តយកឈ្នះ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង បានផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវសារាចរ និងសេចក្តី​សម្រេច​ចិត្ត​របស់ថ្នាក់លើអំពីការងារប្រឡងប្រណាំងប្តេជ្ញាចិត្ត​យកឈ្នះ ផ្តោតលើការដឹកនាំ បញ្ជាឱ្យបានល្អ តាមដំណាក់កាលនីមួយៗ និងជំហាននីមួយៗ ទាំង​ការកំណត់គោលនយោបាយ គោលដៅប្រឡងប្រណាំង និង​វិធានរៀបចំអនុវត្ត ដោយ​ដាក់ចលនាប្រឡងប្រណាំងចូលទៅក្នុង​ការសម្រេចបានជោគជ័យភារកិច្ចនយោបាយ កសាងអង្គកាបក្សស្អាតស្អំ និងរឹងមាំ ផ្សារភ្ជាប់ជាមួយនឹងការកសាងអង្គភាពជាគំរូល្អ ជំនះចំណុចខ្សោយ និងចំណុចខ្វះខាត បង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងទូលំទូលាយ។

leftcenterrightdel
កងទ័ពការពារព្រំដែនទីក្រុងហូជីមិញ ចូលរួមការកសាងគម្រោងសន្តិសុខសង្គមនៅស្រុក Can Gio

គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងបានអនុម័ត និងដាក់ចេញគោលនយោបាយ និងដំណោះស្រាយ ដើម្បីអនុវត្តការងារប្រឡងប្រណាំងឱ្យបានសមស្រប និងផ្សាភ្ជាប់ទៅនឹងតម្រូវការភារកិច្ច។ ខ្លឹមសារ និងគោលដៅប្រឡងប្រណាំងមានភាព​ទូលំទូលាយ ដែល​ផ្តោតលើការកសាងអង្គការបក្សរឹងមាំ លើកកំពស់គុណភាព ប្រសិទ្ធភាព និងក្នុងការដឹកនាំ បញ្ជា។ ជម្រុញការឃោសនា អប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន ក្នុងការប្រឡងប្រណាំង ​ដោយហេតុនេះរកឃើញបុគ្គល និងអង្គភាពឆ្នើមៗជាច្រើន។

អាចបញ្ជាក់បានថា ក្នុងអំឡុងឆ្នាំ ២០១៩-២០២៤ ការងារប្រឡងប្រណាំង-លើកសរសើរ និងការប្រឡងប្រណាំងប្តេជ្ញាចិត្តយកឈ្នះ របស់កងទ័ពការពារព្រំដែនទីក្រុងហូជីមិញ បានអនុវត្តយ៉ាងទូលំទូលាយ ប្រកបដោយគុណភាព ពិតជាកម្លាំងចលករដើម្បីជំរុញអង្គភាព និងបុគ្គល ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចការឱ្យបានល្អ។

លើកកំពស់សមិទ្ធិផលទាំងនោះក្នុងដំណាក់កាលឆ្នាំ២០២៤ -២០២៩ កងទ័ពការពារព្រំដែនទីក្រុងនឹងបន្តផ្សព្វផ្សាយ និងអនុវត្តយ៉ាងហ្មត់ចត់នូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សេចក្តីសម្រេចចិត្ត សារាចរណ៍ សេចក្តីណែនាំ របស់ថ្នាក់លើអំពីការងារប្រឡងប្រណាំង-លើកសរសើរ។

គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង ផ្តោតលើការដឹកនាំ បញ្ជា អនុវត្តគ្រប់ជ្រុងជ្រោយ ផ្លាស់ប្តូរថ្មីខ្លឹមសារ និងទម្រង់ ធ្វើឲ្យការងារប្រឡងប្រណាំង និងលើកសរសើរ និងចលនាប្រឡងប្រណាំងប្តេជ្ញាចិត្តយកឈ្នះ ឲ្យមានសណ្តាប់ធ្នាប់ រឹងមាំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដាក់ការងារប្រឡងប្រណាំង និងលើកសរសើរ និងចលនាប្រឡងប្រណាំងប្តេជ្ញាចិត្តយកឈ្នះ ចូលទៅក្នុងការកសាងអង្គការបក្សស្អាតស្អំ រឹងមាំ អង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ ជាគំរូល្អ បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអនុវត្តគោលដៅប្រឡងប្រណាំង។

កងទ័ពការពារព្រំដែនទីក្រុង ខិតខំបំពេញការងារដែលបានចាត់តាំងឱ្យបាន ១០០% ប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាព។ កសាងអង្គភាពដែលមានរបៀបរៀបរយ គោរពវិន័យយ៉ាងតឹងរ៉ឹង លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ទន្ទឹមនឹងនោះ ពង្រឹងចំណងសាមគ្គីរវាងកងទ័ព និងប្រជាជន បង្កើតជាកម្លាំងរួមមួយ ដើម្បីសម្រេចគ្រប់ភារកិច្ច ដោយជោគជ័យ៕

បកប្រែដោយ Duy Hoan