ទីបង្អែកជួយជីវភាពជនរួមជាតិឱ្យកាន់តែប្រសើរឡើង
កប.អនលាញ - បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់រយៈពេល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី ១៧១៩) ជីវភាពរស់នៅរបស់គ្រួសារជនរួមជាតិខ្មែរជាច្រើននៅស្រុក Tieu Can (ខេត្ត Tra Vinh) បានឃើញមានការវិវឌ្ឍច្បាស់លាស់ ចំនួនគ្រួសារដែលមានជីវភាពធូរធារកំពុងកើនឡើងឥតឈប់ឈរ ចំនួនគ្រួសារក្រីក្រថយចុះបន្តិចម្តងៗ។ ទន្ទឹមនឹងនោះ រូបរាងភូមិ ឃុំដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនក៏កាន់តែមានភាពប្រសើរឡើងផងដែរ។
ស្រុក Tieu Can មានជនរួមជាតិខ្មែរច្រើន (មានចំនួនជាង ៣៣%)។ នាពេលថ្មីៗនេះ អនុវត្តកម្មវិធី ១៧១៩ ស្រុកបានផ្តោតសំខាន់លើធនធាន ដើម្បីថែរក្សាការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមយ៉ាងទូលំទូលាយក្នុងតំបន់ ដែលមានជនជាតិខ្មែររស់នៅច្រើន។ អាស្រ័យហេតុនេះ នៅតំបន់ជាច្រើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ ហើយតម្លៃវប្បធម៌ប្រពៃណីជាច្រើនត្រូវបានអភិរក្ស និងលើកកម្ពស់។
ដើម្បីអនុវត្តកម្មវិធី ១៧១៩ ប្រកបដោយប្រសិទ្ធភាព ក្នុងឆ្នាំ ២០២៣ អាជ្ញាធរស្រុក Tieu Can បានវិនិយោគលើការកសាងគម្រោងសម្រាប់បម្រើជីវភាពប្រជាជនចំនួន ៥ និងជួសជុលផ្លូវជនបទចំនួន ៣ ខ្សែ នៅឃុំ: Phu Can, Tap Ngai, Hung Hoa, Long Thoi, Hieu Tu ដោយមានថវិកាសរុបជាង ១៣ពាន់លានដុង។ ជាមួយគ្នានោះ ស្រុកក៏បានជួយឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះចំនួន ១៥ ខ្នង ជូនគ្រួសារដែលមានការលំបាកខាងលំនៅឋាន ជួយឧបត្ថម្ភការផ្លាស់ប្តូរមុខរបរ និងទឹកប្រើប្រាស់សម្រាប់គ្រួសារចំនួន ៦៣ ដោយមានថវិកាជាង ១.២ ពាន់លានដុង បើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១០ ដល់សិក្ខាកាមចំនួន២៦៥នាក់...
|
|
លោក Kien Van Hoang នៅភូមិ Cau Tre ឃុំ Long Thoi ចិញ្ចឹមគោរដោយមានការឧបត្ថម្ភពីកម្មវិធី ១៧១៩ ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ |
នៅភូមិ Cau Tre ឃុំ Long Thoi ដែលមានជនជាតិខ្មែរជាង ៩៨% រស់នៅ ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយសន្តិសុខសង្គម ដើម្បីផ្គត់ផ្គង់គ្រួសារជនជាតិខ្មែរក្រីក្រតែងតែជាកង្វល់របស់មូលដ្ឋាន។ គ្រួសាររបស់លោក Kien Van Hoang នៅភូមិ Cau Tre គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ១៧១៩។ លោក Hoang បាននិយាយថា “គ្រួសាររបស់ខ្ញុំធ្លាប់មានការលំបាកខ្លាំង គ្មានដីផលិត និងគ្មានការងារធ្វើទៀងទាត់ច្រើនឆ្នាំ ខ្ញុំបានរស់នៅក្នុងផ្ទះប្រក់ស្បូវទ្រុឌទ្រោម។ ដោយសារមានកម្មវិធី ១៧១៩ គ្រួសាររបស់ខ្ញុំទទួលបានថវិកាឧបត្ថម្ភចំនួន ១០ លានដុងដើម្បីផ្លាស់ប្តូរអាជីព ដូច្នេះខ្ញុំបានហ៊ានទិញកូនគោមកចិញ្ចឹម។ មកដល់ពេលនេះ ហ្វូងគោមានការរីកលូតលាស់ល្អ ខ្ញុំសប្បាយចិត្តណាស់”។
និយាយជាមួយយើងខ្ញុំលោក ថាច់ សាមិត្ត ប្រធានគណៈកម្មាធិការប្រជាជនភូមិ Cau Tre បានឱ្យដឹងថា៖ “ចាប់តាំងពីអនុវត្តកម្មវិធីលេខ ១៧១៩ មក ភូមិ Cau Tre តែងតែទទួលបានការយកចិត្តទុកដាក់ និងជំនួយពីរាល់ភ្នាក់ងារ មន្ទីរ និងស្ថាប័ននានា ដើម្បីបង្កើនប្រាក់ចំណូល និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ មកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរនៅភូមិ Cau Tre បានមានលទ្ធភាពទទួលបានកម្ចីអនុគ្រោះចំនួនជាង ៥.៦ ពាន់លានដុងដើម្បីអភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរការងារ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ”។
ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជួយគាំទ្រលំនៅដ្ឋាន និងដីធ្លី និងការគាំទ្រផលិតកម្មសម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ គឺតម្រូវការឥណទានរបស់ប្រជាពលរដ្ឋខ្មែរនៅស្រុក Tieu Can ក៏មានច្រើនផងដែរ។
អនុវត្តអនុក្រឹត្យលេខ ២៨/២០២២/ND-CP របស់រដ្ឋាភិបាលស្តីពីគោលនយោបាយឥណទានអនុគ្រោះ ដើម្បីអនុវត្តកម្មវិធីនោះ ក្នុងឆ្នាំ២០២៣ ធនាគារគោលនយោបាយសង្គមស្រុក Tieu Can បានបញ្ចេញប្រាក់កម្ចីដល់គ្រួសារជាង ៣,៣០០ ដែលមានចំនួនសរុបជាង ១០៥ ពាន់លានដុង ដែលក្នុងនោះ គ្រួសារអ្នកខ្ចីជិត ១,០០០ គឺជាជនជាតិខ្មែរ ដើម្បីវិនិយោគលើការផលិត ការចិញ្ចឹមសត្វ និងការរក្សាលំនឹងជីវភាពរបស់ពួកគេ។ លោក Le Chi Thao អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tieu Can បានឲ្យដឹងថា៖ “កម្មវិធី ១៧១៩ បានរួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជននៅស្រុក។ ដល់ដំណាច់ឆ្នាំ ២០២៣ ស្រុក Tieu Can មានគ្រួសារក្រីក្រត្រឹមតែចំនួន ៦៣ ជាជនរួមជាតិខ្មែរតែប៉ុណ្ណោះ (ស្មើនឹង ០.៦៧%); ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ឈានដល់ជិត ៦៨លានដុង/ឆ្នាំ, មានឃុំចំនួន៦លើ៩ ដែលបំពេញតាមស្តង់ដារជនបទថ្មី។ លទ្ធផលទាំងនេះគឺជាភស្តុតាងច្បាស់លាស់នៃការអនុវត្តត្រឹមត្រូវនូវគោលការណ៍ណែនាំ និងគោលនយោបាយចំពោះជនជាតិភាគតិច”។
បកប្រែដោយ Minh Trung