ដោយទទួលការផ្ទេរសិទ្ធិពីលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម  លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានមន្ត្រីជាន់ខ្ពស់  (SOM) អាស៊ានរបស់វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំទាំងនេះ។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមថ្លែងក្នុងកិច្ចប្រជុំ 

ប្រធានគណៈប្រតិភូទាំងនេះបានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងប្រទេសជាដៃគូ។ ឆ្ពោះទៅអនាគត ដៃគូទាំងអស់បានអះអាងថានឹងបន្តជំរុញទំនាក់ទំនងជាមួយអាស៊ានឲ្យកាន់តែប្រសិទ្ធភាពជាក់ស្ដែង គាំទ្រអាស៊ានក្នុងការកសាងសហគមន៍ បង្រួមគម្លាតអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយនិងចូលរួមនិងរួមចំណែកយ៉ាងសកម្មចំពោះយន្តការដែលដឹកនាំដោយអាស៊ាន។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន+១ ជាមួយប្រទេសចិន

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដូចជាសមុទ្រខាងកើត មីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងស្មារតីនៃការសន្ទនាដោយស្មោះត្រង់ និងជាក់ស្ដែង អាស៊ាននិងដៃគូនានាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

*នាថ្ងៃដដែល លោកអនុរដ្ឋមន្ត្រី Do Hung Viet បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្ដីពីកិច្ចសហប្រតិបត្ដិការមេគង្គ-ជប៉ុនលើកទី ១៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្ដីពីកិច្ចសហប្រតិបត្ដិការមេគង្គ-កូរ៉េខាងត្បូងលើកទី១២៕

បកប្រែដោយ Thanh Cong