ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Choi Young Sam សម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម និងកូរ៉េខាងត្បូង ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននាពេលថ្មីៗនេះ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការដែលរដ្ឋាភិបាលទាំងពីរ ធុរកិច្ច និងមូលដ្ឋាននៃប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់តាមរយៈបណ្តាញបក្ស រដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការពារជាតិ និងសន្តិសុខ; បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ដែលជាសសរស្តម្ភដ៏សំខាន់បំផុតមួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ; ដាក់ពង្រាយវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និងគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា អាជីវកម្មកូរ៉េខាងត្បូងបន្តពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសក្នុងការធ្វើបរិវត្ដកម្មឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងជារង្វង់ បច្ចេកវិជ្ជាខ្ពស់ ការផលិត semiconductor និងបច្ចេកវិទ្យាជីវសាស្ត្រ ទីក្រុងឆ្លាតវៃ ដាក់ពង្រាយគម្រោងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ការធ្វើបរិវត្ដកម្មឌីជីថល សារធាតុ semiconductor និងបញ្ញាសិប្បនិម្មិត(AI)...

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យការងារ ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជាពិសេសការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងនិង ជនជាតិកូរ៉េខាងត្បូងនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េខាងត្បូង។ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការមេគង្គ-កូរ៉េខាងត្បូង ហើយស្នើកូរ៉េខាងត្បូងបន្តគាំទ្រ និងចែករំលែកទស្សនៈរួមអំពីការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកឯកអគ្គរដ្ឋទូត Choi Young Sam បានសង្កត់ធ្ងន់ថា ស្ថានទូតកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ។ កូរ៉េខាងត្បូងគាំទ្រ និងត្រៀមខ្លួនជួយវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្ដីពីដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) លើកទី ៤; ពិចារណាក្នុងការបើកស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងប៊ូសាន។ លោកឯកអគ្គរដ្ឋទូត Choi Young Sam បានអះអាងថា កូរ៉េខាងត្បូងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ វិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាមក្នុងវិស័យហិរញ្ញវត្ថុ ឱសថ ការពារបរិស្ថាន ថាមពល រ៉ែ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ពលកម្ម និងការងារ ... ; ហើយសង្ឃឹមថា វៀតណាមនឹងធានាលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ យន្តការនិងគោលនយោបាយសម្រាប់ធុរកិច្ចកូរ៉េខាងត្បូងចូលមកវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្មមានប្រសិទ្ធភាពនៅវៀតណាម។

* នារសៀលថ្ងៃទី៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Tim Hughes អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងធុរកិច្ចសកលនៃសាជីវកម្ម SpaceX (អាមេរិក) ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អាជីវកម្មអាមេរិកទទួលបានជោគជ័យនៅវៀតណាម ក្នុងស្មារតី “ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ចែករំលែកហានិភ័យរួម” ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែល SpaceX មានប្រៀបខ្លាំងនិងវៀតណាមមានសក្តានុពលដូចជា៖ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្ដន៍ និង AI...

បកប្រែដោយ Pham Diep