អបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា និង ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស៊ុយអែត
នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅរោងមហោស្រព Musikaliska Kvarteret នៅកណ្តាលរដ្ឋធានី Stockholm ស្ថានទូតវៀតណាមប្រចាំប្រទេសស៊ុយអែតបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស៊ុយអែត (១៩៦៩-២០២៤)។
|
|
លោកឯកអគ្គរដ្ឋទូត Tran Van Tuan ឧទ្ទេសនាមអំពីពិព័រណ៍រូបថតវៀតណាមជូនលោក Andreas Carlson រដ្ឋមន្ត្រីស៊ុយអែតទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋាន (រូបថត៖ Thu Hang/TTXVN) |
អញ្ជើញចូលរួមក្នុងពិធីនេះ មានរដ្ឋមន្ត្រីស៊ុយអែត ទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋាន Andreas Carlson និងថ្នាក់ដឹកនាំជាច្រើនរូប តំណាងការទូត ទីភ្នាក់ងារ មន្ទីរ អង្គភាពអាជីវកម្ម និងតំណាងសមាគមវៀតណាមនិងស៊ុយអែត។
ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ុយអែត លោក Tran Van Tuan បានអះអាងថា ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅ វៀតណាមនិងស៊ុយអែតបានបន្តកសាង ពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយនិរន្តរភាពកាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធផលប្រកបដោយមោទនភាពលើវិស័យជាច្រើន។
ចំណែកឯរដ្ឋមន្ត្រីទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានស៊ុយអែត Andreas Carlson បានសម្តែងការចាប់អារម្មណ៍ចំពោះល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកក៏បានអះអាងនូវជំនឿថា ទំនាក់ទំនងប្រពៃណីពិសេសវៀតណាម និងស៊ុយអែតនឹងបន្តអភិវឌ្ឍបន្ថែមទៀត។
ចំណុចពិសេសមួយក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ និងរយៈពេល ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស៊ុយអែតគឺកម្មវិធីបង្ហាញម៉ូដអាវផាយវៀតណាមជាមួយប្រធានបទ "វៀតណាម-ស៊ុយអែត៖ រយៈពេល ៥៥ ឆ្នាំនៃពណ៌មិត្តភាព" ផងដែរ៕
តាម vovworld.vn