ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះមរបរាជវាំង បានប្រគល់ព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជូនចំពោះលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូកម្ពុជាអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅស្ថានទូត​វៀត​ណាម​ប្រចាំ​នៅកម្ពុជា

ដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានសម្តែងការសោកស្តាយចំពោះមរណភាពលោកអគ្គលេខាបក្ស Nguyen Phu Trong។ ចារលើក្រាំងមាសមរណទុក្ខ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ «មរណភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong ដែលជាមេដឹកនាំឆ្នើមមួយរូប បានពលីអស់មួយជីវិតដើម្បីឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍របស់វៀតណាម នេះគឺជាការបាត់បង់ដ៏ធំធេង។ លោកអគ្គលេខាបក្ស គឺជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាព ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ”។

លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ក៏ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។

នាថ្ងៃដដែល ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ (ស្វីស) បានបង្ហូតទង់ជាតិពាក់កណ្ដាលដង រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បើកក្រាំងមាសមរណទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong។ គណៈប្រតិភូការទូតជាច្រើននៅទីក្រុងហ្សឺណែវបានទៅអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចារលើក្រាំងមាសបូរណទុក្ខ សម្តែងការសោកស្តាយចំពោះមរណភាពលោកអគ្គលេខាបក្ស Nguyen Phu Trong ទន្ទឹមនឹងនោះក៏កត់ស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកអគ្គលេខាបក្សសម្រាប់ដំណើរការអភិវឌ្ឍន៍របស់វៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសផ្សេងៗផងដែរ។

* ថ្ងៃទី ២៥ ខែកក្កដា ស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅអូស្ត្រាលី ថៃ ឥណ្ឌូនេស៊ី ប្រ៊ុយណេ ដារូសាឡឹម ម៉ាឡេស៊ី សិង្ហបុរី អាល្លឺម៉ង់ កូរ៉េខាងត្បូង អាល់ហ្សេរី អេហ្ស៊ីប ស្វីស...ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បើកក្រាំងមាសមរណទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong ផងដែរ។

បកប្រែដោយ Duy Hoan