នៅក្នុងកិច្ចពិភាក្សានេះ  ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ និងសម្តែងការពេញចិត្តចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលវៀតណាម និង Guinea-Bissau ទើបតែប្រារព្ធខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៣ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានពិភាក្សា និងដាក់ចេញទិសដៅដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ទាក់ទងនឹងនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី; អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ដែលក្នុងនោះ អនុវត្តយ៉ាងសកម្មនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់ផ្នែកនយោបាយ និងការទូតរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។

លោក Umaro Sissoco Embaló បានថ្លែងអំណរគុណចំពោះលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមដែលបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម លោក Umaro Sissoco Embaló បានឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ បន្តទាញយកភាពខ្លាំងនៃផលិតផលប្រពៃណី ដូចជាគ្រាប់ស្វាយចន្ទី ហើយទន្ទឹមនឹងនោះ ផ្តល់គោលនយោបាយអនុគ្រោះ ដើម្បីជំរុញការធ្វើពិពិធកម្មនៃផលិតផលនាំចេញ និងនាំចូល បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការ និងធ្វើអាជីវកម្មនៅទីផ្សារគ្នាទៅវិញទៅមក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម​នៅក្នុងកិច្ចពិភាក្សា

ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ និងក្រុម G77។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសនីមួយៗនៅក្នុងអង្គការតំបន់ដែលប្រទេសទាំងពីរជាសមាជិកដូចជាអាស៊ាន សហភាពអាហ្វ្រិក (AU) និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ជាពិសេសលើវិស័យអាទិភាពនៃអង្គការទាំងនេះ ដូចជា កសិកម្ម អប់រំ សុខភាព ការធ្វើបរិវត្ដកម្មឌីជីថល...

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកទស្សនៈរួមអំពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

leftcenterrightdel
ថ្នាក់ដឹកនាំទាំងពីរអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់នយោបាយ និងការទូតរវាងក្រសួងការបរទេសទាំងពីរ

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់នយោបាយ និងការទូតរវាងក្រសួងការបរទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មរវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ៕

បកប្រែដោយ Thanh Cong