leftcenterrightdel
ប្រតិភូធ្វើជាសហអធិបតីនៃកិច្ចប្រជុំ

ក្នុងរយៈពេលកន្លងមក បណ្តាអង្គភាពកងទ័ពការពារព្រំដែន នគរបាលវៀតណាម និងនគរបាលកម្ពុជា បានសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ព័ត៌មានអំពីជនសង្ស័យពាក់ព័ន្ធនឹងសកម្មភាពរបស់បទល្មើស គ្រឿងញៀន។ ជាពិសេស នៅតំបន់ជាប់គ្នាសំខាន់ៗ កម្លាំងភាគីទាំងបីបានគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្នាទៅវិញទៅមកក្នុងវិស័យដូចជា៖ ប្រមូលឯកសារ ផ្ទៀងផ្ទាត់ខ្សែបញ្ជូន ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន; ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន និងបទល្មើសគ្រឿងញៀនក្នុងសំណុំរឿង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Do Ngoc Canh ថ្លែងក្នុងកិច្ចប្រជុំ

ខ្លឹមសារអំពីព័ត៌មាន និងការផ្លាស់ប្តូរអំពីសកម្មភាពឧក្រិដ្ឋកម្មត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃរួមគ្នាដោយភាគីទាំងអស់ ដែលជាមូលដ្ឋានសម្រាប់បង្កើត និងរៀបចំការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
បណ្តាប្រតិភូចូលរួមកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Do Ngoc Canh ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានស្នើឱ្យភាគីទាំងបី ពង្រឹងការសម្របសម្រួលក្នុងការអនុវត្តការងារវិជ្ជាជីវៈជាមូលដ្ឋាននៅតាមខ្សែផ្លូវ និងតំបន់សំខាន់ៗនាពេលខាងមុខ។ កម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កងទ័ពការពារព្រំដែនសម្របសម្រួលជាមួយកម្លាំងនគរបាលវៀតណាម និងកម្លាំងនគរបាលកម្ពុជា ដើម្បីបង្កើតនិងប្រយុទ្ធប្រឆាំងនឹងរឿងក្តីរួមមួយដោយផ្តោតលើខ្សែជួញដូរគ្រឿងញៀនឆ្លងដែន ការដឹកជញ្ជូនគ្រឿងញៀននៅតាមព្រំដែនទាំងសងខាង។ ភាគីទាំងបី តែងតែផ្លាស់ប្តូរ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងសកម្មភាពវិជ្ជាជីវៈ ដោយហេតុនេះបំពេញបន្ថែមបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន; លើកកម្ពស់សមត្ថភាពស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មឆ្លងដែន៕

បកប្រែដោយ Huyen Trang