កុមារទាំងឡាយបានចូលរួមក្នុងសកម្មភាពគួរឱ្យរំភើប និងមានអត្ថន័យជ្រាលជ្រៅដូចជា៖ ការជូនផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ការស្វែងយល់អំពី “កន្លែងរក្សាទុក និងដាក់តាំងបង្ហាញនូវឯកសារ រូបភាពអំពីលោក អ៊ំ ហូ ជាមួយកុមារ” ទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៅទីក្រុងហូជីមិញ សកម្មភាពផ្លាស់ប្តូរ ស្វែងយក់​អំពីវប្បធម៌។ល។ មហោស្រពនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អដល់កុមារឡាវ និងកម្ពុជាអំពីទឹកដី ប្រជាជន និងយុវជននៃទីក្រុងហូជីមិញ។ មហោស្រពត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ដែលក្លាយទៅជាសកម្មភាពដ៏មានសារៈប្រយោជន៍ រួមចំណែកពូនជ្រំស្មារតីសាមគ្គីភាព និងមិត្តភាពអន្តរជាតិ និងរឹតបន្តឹងទំនាក់ទំនងរវាងកុមារនៃប្រទេសទាំងបី៕

leftcenterrightdel
មហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រតិភូជាង ២០០ នាក់
leftcenterrightdel
ប្រតិភូកុមារមកពីប្រទេសទាំង៣ មកទស្សនា និងស្វែងយល់អំពី “លំហលោក អ៊ំ ហូ ជាមួយកុមារ” នៅគេហដ្ឋានកុមារទីក្រុងហូជីមិញ
leftcenterrightdel
តំណាងកុមារ អុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន នៅទីបញ្ចុះសព Rung Sac (ស្រុក Can Gio)
leftcenterrightdel
ប្រតិភូកុមារស្វែងយល់អំពីវប្បធម៌ សិល្បៈប្រជាប្រិយរបស់វៀតណាម
leftcenterrightdel
ទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រយោធភូមិភាគព្រៃ Sac
leftcenterrightdel
កម្មវិធីផ្លាស់ប្តូរសិល្បៈដែលពោរពេញទៅដោយសាមគ្គីភាពរបស់កុមារនៃប្រទេសទាំង៣

បកប្រែដោយ Huyen Trang