leftcenterrightdel
លោកឧត្តមនាវីត្រី Christopher Smith មេបញ្ជាការកងនាវាចរនៃកងទ័ពជើងទឹកអូស្ត្រាលី ទទួលជួបលោកឧត្តមនាវីត្រី Nguyen Viet Khanh នាយរងសេនាធិការ នៃកងទ័ពជើងទឹកវៀតណាម

នារសៀលថ្ងៃទី ១១ ខែកញ្ញា លោកឧត្តមនាវីត្រី Christopher Smith មេបញ្ជាការកងនាវាចរ នៃកងទ័ពជើងទឹកអូស្ត្រាលី បានទទួលជួបលោកឧត្តមនាវីត្រី Nguyen Viet Khanh នាយរងសេនាធិការ នៃកងទ័ពជើងទឹកវៀតណាម។ លោកឧត្តមនាវីត្រី Christopher Smith បានថ្លែងអំណរគុណចំពោះវៀតណាម ដែលជាលើកដំបូងបានបញ្ជូននាវាអញ្ជើញចូលរួមក្នុងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃសមយុទ្ធ ដោយអះអាងថា ការចូលរួមរបស់កងទ័ពជើងទឹកវៀតណាមមានសារៈសំខាន់ចំពោះជោគជ័យនៃសមយុទ្ធ Kakadu ២០២៤។ លោកឧត្តមនាវីត្រី Nguyen Viet Khanh បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលីដែលបានអញ្ជើញកងទ័ពជើងទឹកវៀតណាមចូលរួមក្នុងសមយុទ្ធនេះ ដោយចាត់ទុកថា នេះជាឱកាសដើម្បីស្វែងយល់ ចែករំលែកបទពិសោធន៍ និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពជើងទឹកនៃបណ្តាប្រទេស។

នាថ្ងៃទី១១ ខែកញ្ញា ដដែល នាយទាហាន និងនាវិកនៃនាវាលេខ ១៨ បានចូលរួមក្នុងការប្រកួតកីឡាដូចជាបាល់ទាត់ បាល់ទះ ជាមួយកងទ័ពជើងទឹក នៃបណ្តាប្រទេសដែលចូលរួមនៅ Kakadu ឆ្នាំ២០២៤។ ក្រុមសិល្បៈនៃកងទ័ពជើងទឹកវៀតណាមក៏ចូល​រួម​សម្តែងសិល្បៈ​​ក្នុង​កម្មវិធី​ផ្លាស់ប្តូរវប្បធម៌ម្ហូបអាហារ ដែលត្រូវបានមិត្តភក្តិអន្តរជាតិកោតសរសើរយ៉ាងខ្លាំង។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កងទ័ពជើងទឹកវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅសមយុទ្ធ Kakadu

គួររំលឹកថា នាព្រឹកថ្ងៃទី១០ ខែកញ្ញា លោកឧត្តមនាវីត្រី Nguyen Viet Khanh បានអញ្ជើញចូលរួមសន្និសីទមេបញ្ជាការកងនាវាចរ ដែលដឹកនាំដោយលោកឧត្តមនាវីត្រី Christopher Smith ដោយមានការចូលរួមពីតំណាងកងទ័ពជើងទឹកជាង ៣០ នាក់មកពីប្រទេសផ្សេងៗ។ នៅក្នុងសន្និសីទ ប្រតិភូបានចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ហើយបានឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងស្ថានភាពចាំបាច់។

នៅថ្ងៃទី១២ ខែកញ្ញា នាវាលេខ ១៨ និងនាវាផ្សេងទៀត ដែលចូលរួមក្នុងសមយុទ្ធ Kakadu ២០២៤ បានចាកចេញពីកំពង់ផែ ហើយបានចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រតាមការគ្រោងទុក៕

បកប្រែដោយ Duy Hoan