អញ្ជើញចូលរួមពិធីនេះ ភាគីវៀតណាមមានថ្នាក់ដឹកនាំទីភ្នាក់ងារវៀតណាមសម្រាប់ការស្វែងរកជនបាត់ខ្លួន (VNOSMP) និងតំណាងក្រសួងការពារប្រទេស ក្រសួងការបរទេសនិងក្រសួងនគរបាល។

ភាគីអាមេរិកមានលោក Marc Knapper ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំវៀតណាម លោក Christopher Phelps នាយកទទួលបន្ទុកទាហានបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA)​ និងថ្នាក់ដឹកនាំការិយាល័យ MIA អាមេរិកប្រចាំនៅទីក្រុងហាណូយ (DET2)។

leftcenterrightdel
ពិធីចុះហត្ថលេខានៃការប្រគល់អដ្ឋិធាតុយោធិនអាមេរិកលើកទី ១៦៧

នៅក្នុងពិធី ទីភ្នាក់ងារវៀតណាមសម្រាប់ការស្វែងរកអ្នកបាត់ខ្លួន (VNOSMP) បានប្រគល់អដ្ឋិធាតុមួយដល់តំណាងអាមេរិក ដែលបានកំណត់អត្តសញ្ញាណដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យរបស់វៀតណាមនិងអាមេរិក ។ នេះជាលទ្ធផលនៃការស្វែងរករួមគ្នាលើកទី ១៥៦ (ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២៤)។

leftcenterrightdel
ពិធីប្រគល់អដ្ឋិធាតុយោធិនអាមេរិកលើកទី ១៦៧ បានប្រព្រឹត្តទៅនៅទីក្រុង Da Nang

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបមួយឆ្នាំដែលវៀតណាម និងអាមេរិកលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៣ / ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤) ហើយបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរសហការ ជំនះពុះពារផលវិបាកនៃសង្គ្រាម ហើយចាត់ទុកនេះជាអាទិភាពក្នុងទំនាក់ទំនងប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូចូលរួមពិធីប្រគល់អដ្ឋិធាតុយោធិនអាមេរិកលើកទី ១៦៧ ថតរូបទុកជាអនុស្សាវរីយ៍

កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រគល់អដ្ឋិធាតុយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម (MIA) ត្រូវបានអនុវត្តបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលចុះហត្ថលេខានៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣។ បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាង ៥០ ឆ្នាំដើម្បីដោះស្រាយបញ្ហា MIA  វៀតណាមបានប្រគល់អដ្ឋិធាតុជាង ១.០០០ អដិ្ឋធាតុ និងបានជួយអាមេរិកកំណត់អត្តសញ្ញាណអដ្ឋិធាតុចំនួន ៧៣៥ អដ្ឋិធាតុ៕

បកប្រែដោយ Thanh Cong