បទប្បញ្ញត្តិស្តីពីការបង្រៀននិយាយនិងសរសេរភាសារបស់ជនជាតិភាគតិច
កប.អនឡាញ - មិត្តអ្នកអាន Nguyen Hoang Long នៅឃុំ An Binh ស្រុក Thoai Son ខេត្ត An Giang វៀតណាម បានសួរថា៖ តើការបង្រៀននិយាយនិងសរសេរភាសារបស់ជនជាតិភាគតិចនៅក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងមជ្ឈមណ្ឌលអប់រំបន្តប្រចាំត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ៥ នៃសារាចរណែនាំលេខ ៣២/២០២១/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដែលណែនាំការអនុវត្តមាត្រាមួយចំនួននៃអនុក្រិត្យលេខ ៨២/២០១០/ND-CP ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១០ របស់រដ្ឋាភិបាលស្ដីពីការបង្រៀននិយាយនិងសរសេរភាសារបស់ជនជាតិភាគតិចនៅក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅនិងមជ្ឈមណ្ឌលអប់រំបន្តប្រចាំ ដូចខាងក្រោម៖
១. មុខវិជ្ជាភាសាជនជាតិភាគតិចត្រូវបានអនុវត្តទៅតាមកម្មវិធីនៃកម្រិតអប់រំនីមួយៗ ដោយប្រើប្រាស់ពេលវេលាសម្រាប់មុខវិជ្ជាជ្រើសរើសនៅក្នុងកម្មវិធីអប់រំនាបច្ចុប្បន្ន ដើម្បីរៀបចំការបង្រៀននៅក្នុងគ្រឹះស្ថានអប់រំ។
២. ការរៀនភាសាជនជាតិភាគតិចត្រូវបានរៀបចំតាមថ្នាក់ដូចមានចែងក្នុងលក្ខន្តិកៈនៃសាលាបឋមសិក្សា លក្ខន្តិកៈនៃអនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានកម្រិតអប់រំជាច្រើន និងក្នុងបទប្បញ្ញត្តិស្តីពីការរៀបចំ និងប្រតិបត្តិការនៃមជ្ឈមណ្ឌលអប់រំបន្តប្រចាំ។ ចំពោះភាសាជនជាតិភាគតិចនីមួយៗ ប្រសិនបើអ្នកសិក្សាទាំងអស់ក្នុងថ្នាក់ចង់រៀន នោះរៀបចំថ្នាក់ភាសាជនជាតិភាគតិចទៅតាមថ្នាក់នោះ។ ក្នុងករណីមានមនុស្សពីរបីនាក់នៅក្នុងថ្នាក់ដែលមានបំណងចង់រៀន នោះរៀបចំថ្នាក់ភាសាជនជាតិភាគតិចដាច់ដោយឡែក ហើយអាចបញ្ចូលវាជាមួយថ្នាក់ផ្សេងទៀត ប្រសិនបើមិនមានថ្នាក់គ្រប់គ្រាន់។ ចំនួនសិស្សអប្បបរមាក្នុងថ្នាក់នីមួយគឺ ១០ នាក់។
* មិត្តអ្នកអាន Bui Van Tung នៅឃុំ Tra Bui ស្រុក Bac Tra My ខេត្ត Quang Nam បានសួរថា៖ តើតម្រូវការមូលដ្ឋានសម្រាប់កន្លែងជួយជនជាតិភាគតិចក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តអនុគម្រោងលេខ១ និងអនុគម្រោងលេខ២ ក្រោមគម្រោងលេខ១០ នៃកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំក្នុងរយៈពេល ២០២១-២០៣០; ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធីលេខ១៧១៩) ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ ខ្លឹមសារដែលអ្នកសួរមានចែងក្នុងប្រការ ៣ ប្រការ ៩ សារាចរណែនាំលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍ ដែលណែនាំការអនុវត្តខ្លឹមសារអំពីការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយ ក្នុងអនុគម្រោងទី១ និងអនុគម្រោងទី២ នៅក្រោមគម្រោងលេខ១០ នៃកម្មវិធីលេខ១៧១៩ ដូចខាងក្រោម៖
ក) មានផ្ទះរឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធ
ខ) មានភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការចូលប្រើប្រាស់សេវាកម្ម
គ) ធានាសុវត្ថិភាព និងសន្តិសុខរបស់មនុស្ស ទ្រព្យសម្បត្តិ និងឧបករណ៍
ឃ) មានប្រភពថាមពលអគ្គិសនីដែលមានស្ថិរភាព៕
បកប្រែដោយ Thuy Anh