នាពេលថ្មីៗនេះ អាជ្ញាធរដែនដីក្នុងតំបន់ នៃក្រុងបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវកម្មវិធី គម្រោង និងគោលនយោបាយជនជាតិភាគតិច អាស្រ័យហេតុជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង អត្រាគ្រួសារជនជាតិភាគតិចក្រីក្រថយចុះយ៉ាងឆាប់រហ័ស។ រហូតមកដល់ពេលនេះ នៅក្នុងក្រុងទាំងមូល មានតែគ្រួសារក្រីក្រចំនួន ៣៩/១៩៣ ដែលជាជនជាតិភាគតិច (ស្មើនឹង ២០.២%); គ្រួសារជនជាតិភាគតិចជិតបន្ទាត់ក្រីក្រមានចំនួន ១១៩/៥៧៤ គ្រួសារ (ស្មើនឹង ២០.៧%)។

លោកស្រី Duong Thi To Nhu ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃសង្កាត់ B’Lao បានមានប្រសាសន៍ថា៖ “កាលពីអតីតកាល ជីវភាពរស់នៅរបស់ប្រជាជនជួបប្រទះនឹងការលំបាកជាច្រើន អត្រាគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រជាជនជាតិភាគតិចមានកម្រិតខ្ពស់។ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានទម្រង់ និងវិធានការជាច្រើន ជាពិសេសការឃោសនា និងការកៀងគរប្រជាពលរដ្ឋចូលរួមសកម្មភាព និងជាគំរូក្នុងការជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រហូតមកដល់ពេលនេះ ក្នុងសង្កាត់មានគ្រួសារក្រីក្រត្រឹមតែ ២ គ្រួសារ និង ៤គ្រួសារជិតបន្ទាត់ក្រីក្រ។ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនមានភាពប្រសើរឡើងជាបណ្តើរៗ។

leftcenterrightdel
ទេសភាពមួយផ្នែកនៃក្រុង Bao Loc

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់រយៈពេល ២០២១-២០៣០; ដំណាក់កាលទី១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ គិតត្រឹមតែឆ្នាំ២០២៣ប៉ុណ្ណោះ ក្រុង Bao Loc បានអនុវត្តការសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងលំនៅដ្ឋានក្នុងស្រុកចំនួន ២ នៅភូមិ B'Lao Sre (សង្កាត់ B'Lao) និងភូមិ Da Nghich (ឃុំ Loc Chau) ដោយមានថវិកាជិត ១.៤ ពាន់លានដុង។ ទន្ទឹមនឹងការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី ក្រុង Bao Loc បានជួយឧបត្ថម្ភគ្រួសារជនជាតិភាគតិចចំនួន ២ នៅសង្កាត់ B'Lao ជួសជុល និងសាងសង់ផ្ទះថ្មីដោយចំណាយសរុប ១.២ ពាន់លានដុង; ដំឡើងបំពង់ទឹកប្រវែង ១,៥០០ ម៉ែត្របញ្ជូនទឹកសម្រាប់អណ្តូងខួងចំនួន ៥ នៅភូមិ Da Nghich ដោយថវិកា ៣០០ លានដុង។ តាមរយៈការដំឡើងបំពង់ទឹក និងផ្តល់ធុងទឹកដល់ប្រជាពលរដ្ឋ ដើម្បីជួយដល់ជនជាតិភាគតិចក្នុងតំបន់មានឧបករណ៍សម្រាប់ស្តុកទុក និងធានាបាននូវទឹកអនាម័យគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ។

ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលមូលដ្ឋាន ជនជាតិភាគតិចនៅក្រុង Bao Loc មិនត្រឹមតែដឹងពីរបៀបវិនិយោគក្នុងការអភិវឌ្ឍផលិតកម្មប៉ុណ្ណោះទេ ថែមទាំងគ្រួសារ និងសហគមន៍ជាច្រើនបានផ្តោតការយកចិត្តទុកដាក់លើការអភិរក្ស និងលើកកំពស់អត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិ ផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ បច្ចុប្បន្ននេះ ជនជាតិភាគតិចនៅ Bao Loc បានពង្រាយក្លឹបគង ឃ្មោះ រក្សា និងអភិវឌ្ឍរបរតម្បាញ កាត់ដេរ និងប៉ាក់សំលៀកបំពាក់ប្រពៃណី...នៅតាមភូមិមួយចំនួន នៅក្រុង Bao Loc បានអនុវត្តគំរូផងដែរ "គ្រួសារដែលគ្មានអ្នកមានកូនទីបីឡើងទៅ" គំរូ "៤គ្មាន" (គ្មានការរៀបការជាប់ខ្សែលោហិត, គ្មានការរៀបការមិនគ្រប់អាយុ, គ្មានការទារថ្លៃដណ្តឹងអាពាហ៍ពិពាហ៍ និងមិនឱ្យខ្ចីក្នុងអត្រាការប្រាក់ខ្ពស់) អនុវត្តរបៀបរស់នៅវប្បធ៌មនៅក្នុងពិធីមង្គលការនិងពិធីបុណ្យសព។ យោងតាមលោកTran Tien Thao អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនៃក្រុង Bao Loc នាពេលថ្មីៗនេះ ដោយមានការចូលរួមយ៉ាងស៊ីសង្វាក់គ្នារបស់គ្រប់ថ្នាក់ និងអាជ្ញាធរដែនដី ការយល់ដឹងរបស់ប្រជាជនជាទូទៅ និងប្រជាជននៃតំបន់ជនជាតិភាគតិចមានការកើនឡើង យ៉ាងច្បាស់។ ពួកគេមានការយល់ដឹងកាន់តែប្រសើរឡើងអំពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អាស្រ័យហេតុនោះចំនួនគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រមានការថយចុះកាន់តែខ្លាំង

រួមចំណែកយ៉ាងសកម្មជាមួយបក្ស អាជ្ញាធរដែនដី និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Lam Dong សម្រេចបានគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងប្លុកឯកភាពជាតិដ៏មហិមាក្នុងប៉ុន្មានឆ្នាំខាងមុខ។

បកប្រែដោយ Minh Trung