សកម្មភាពយាមល្បាតលើកនេះត្រូវបានរៀបចំឡើងដោយអង្គភាពគ្រប់គ្រងព្រំដែន Honghe ប៉ុស្តិ៍​ត្រួតពិនិត្យការពារព្រំដែន ការឆ្លងដែន Jin Shui He ខេត្ត Yunnan (ប្រទេសចិន)។ តាមនោះ ភាគីទាំងពីរអនុវត្តតាមផែនការត្រួតពិនិត្យរួមដែលបានឯកភាព ហើយធ្វើការយាមល្បាតចាប់ពីបង្គោលលេខ ២៩ ដល់បង្គោលលេខ ៧១។

ភាគីទាំងពីរបានជួបគ្នានៅខ្សែព្រំដែននៅស្ពានមិត្តភាពច្រកទ្វារ Ma Lu Thang - Jin Shui He ហើយជូនផ្កា និងពិភាក្សាអំពីសកម្មភាពយាមល្បាត និងបញ្ជូននាយទាហានទាក់ទងទៅប្រទេសនីមួយៗ។ ក្នុងរយៈពេលយាមល្បាត ភាគីទាំងពីរបានផ្សព្វផ្សាយ និងអប់រំចំនួន ៣០០ លើកជូន​ប្រជាពលរដ្ឋនៅតាមព្រំដែន និងចែកខិតប័ណ្ណអំពីច្បាប់ចំនួន ៣០០។

leftcenterrightdel
ក្រុមយាមល្បាតលេខ១ និងនាយទាហានទាក់ទងចិន ២ នាក់ ពិនិត្យនៅតំបន់បង្គោលលេខ៦៣

នៅចុងបញ្ចប់នៃការយាមល្បាតរួម ភាគីទាំងពីរបានបូកសរុប និងវាយតម្លៃសកម្មភាពយាមល្បាតរួម ជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។ ភាគីទាំងពីរឯកភាពថា ការយាមល្បាតរួមលើកនេះ ទទួលបានជោគជ័យ សម្រេចបាននូវប្រសិទ្ធភាព និងគោលដៅ​ដែល​បាន​កំណត់។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការល្បាតតាមព្រំដែន ស្វែងរកនិងទប់ស្កាត់ឧក្រិដ្ឋកម្មដោយទាន់ពេលវេលា ជាពិសេសសកម្មភាពឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ការរត់ពន្ធ រក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែននៃភាគីទាំងពីរ។ល។

ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយជូន​ប្រជាជននៅតាមព្រំដែនអំពីច្បាប់ និងគោលនយោបាយគ្រប់គ្រងការពារព្រំដែន លើកកម្ពស់ការយល់ដឹងអំពីការគោរពច្បាប់ និងការអនុលោមតាមគោលនយោបាយការពារព្រំដែនរបស់ប្រជាពលរដ្ឋនៅសងខាងព្រំដែន៕

បកប្រែដោយ Thuy Anh