លោកស្រី Tien បានចែករំលែកថា "ពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន រាល់ពេលភ្លៀង ផ្ទះជ្រាបទឹក គ្រឿងសង្ហារឹមទាំងអស់ទទឹកសើម។ ដោយយល់ដឹងពីស្ថានភាពគ្រួសារ កងទ័ពការពារព្រំដែនបានឧបត្ថម្ភទាំងថវិកា និងជួយសាងសង់ ដូច្នេះហើយគ្រួសារខ្ញុំមានផ្ទះរឹងមាំសម្រាប់ទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ជាពិសេសគ្រួសាររបស់ខ្ញុំនឹងមានថ្ងៃដ៏កក់ក្តៅនៅរដូវវស្សា។ គ្រួសារមានអំណរគុណយ៉ាងខ្លាំងចំពោះកងទ័ពការពារព្រំដែន"។

leftcenterrightdel
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Lai Hoa ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារ Ly Van Tung ភូមិ Prey Chop B ឃុំ Lai Hoa (ទីរួមខេត្ត Vinh Chau ខេត្ត Soc Trang)

ជំរាបលាលោកស្រី Tien យើងនិងកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារលោក Ly Van Tung ដែលជាគ្រួសារមានស្ថានភាពលំបាកពិសេសនៅភូមិ Prey Chop B ឃុំ Lai Hoa ក្រុង Vinh Chau។ លោក Tung បាននិយាយដោយក្តីរំភើបថា៖ "ជារៀងរាល់ខែ គ្រួសាររបស់ខ្ញុំទទួលបានគ្រឿងឧបភោគ បរិភោគពីប៉ុស្តិ៍ការពារព្រំដែន Lai Hoa។ ក្នុងឱកាសពិធីបុណ្យ ប៉ុស្តិ៍ក៏បានផ្តល់អំណោយ ដើម្បីជួយគ្រួសាររបស់ខ្ញុំមានពិធីបុណ្យដ៏ពេញលេញ និងកក់ក្តៅ"។

បុណ្យចូលឆ្នាំថ្មីជាឱកាសមួយសម្រាប់ជនរួមជាតិខ្មែរជួបជុំជាមួយក្រុមគ្រួសារ និងពង្រឹងសាមគ្គីភាពសហគមន៍ រួមគ្នាកសាង និងអភិវឌ្ឍស្រុកកំណើត។ តំបន់ដែលគ្រប់គ្រងដោយប៉ុស្តិ៍ការពារព្រំដែន Lai Hoa មានជនរួមជាតិខ្មែរជិត ៨០% ជីវភាពរស់នៅរបស់ជនរួមជាតិនៅតែមានការលំបាក (អត្រាគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រមានប្រហែល ២៧%)។ ដើម្បីជួយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ ប៉ុស្តិ៍ការពារព្រំដែន Lai Hoa បានសហការជាមួយសមាគមកាកបាទក្រហមទីរួមខេត្ត Vinh Chau គណៈកម្មាធិការប្រជាជនឃុំ Lai Hoa និងឃុំ Vinh Tan ដើម្បីរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកក្រីក្រ ជនពិការ និងប្រជាជនដែលមានជំងឺធ្ងន់ធ្ងរ រៀបចំកម្មវិធីប្រឡងវេចនំប្រជាប្រិយ រៀបចំការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែ... ដើម្បីជួយជនរួមជាតិនៅខេត្ត Soc Trang មានពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយកក់ក្តៅ និងសប្បាយរីករាយ៕

បកប្រែដោយ Thanh Cong