អំណោយដ៏មានអត្ថន័យជាច្រើនសម្រាប់ប្រជាជននៅប៉ុស្តិ៍ការពារព្រំដែន La Lay
កប.អនឡាញ - នាថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា ប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ La Lay (កងទ័ពការពារព្រំដែនខេត្ត Quang Tri) បានសហការជាមួយគយច្រកទ្វារព្រំដែនអន្តរជាតិ La Lay និងក្រុមស្ម័គ្រចិត្តទីក្រុងហាណូយ រៀបចំការផ្លាស់ប្តូរ និងប្រគល់អំណោយជូនប្រជាជនឃុំ A Bung និងឃុំ A Ngo (ស្រុក Dakrong ខេត្ត Quang Tri វៀតណាម) និងភូមិចំនួន២ នៃស្រុក Sa Mouay ខេត្ត Saravane របស់ឡាវ ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។
តាមនោះ ប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ La Lay និងក្រុមអ្នកស្ម័គ្រចិត្តទីក្រុងហាណូយបានទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្ដាយជាតិវៀតណាម Can Thung នៅឃុំ A Bung ដែលមានប្តី និងកូនប្រុសពលីជីវិតក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក ដើម្បីសង្គ្រោះជាតិ។
    |
 |
លោកវរសេនីយ៍ឯកបំរុង Ngo Truong Khoi ជូនអំណោយដល់ប្រជាជនស្រុក Sa Mouay ខេត្ត Saravane ប្រទេសឡាវ |
ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ La Lay បានប្រគល់អំណោយចំនួន ២២០ ចំណែកជូនដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ និងគ្រួសារដែលមានស្ថានភាពលំបាកក្នុងឃុំ A Bung និងឃុំ A Ngo។ គណៈកម្មាធិការរៀបចំក៏បានប្រគល់ប្រដាប់ក្មេងលេង និងរៀបចំពិធីជប់លៀងព្រំដែនជូនសិស្សចំនួន ១,២០០ នាក់នៃសាលាមត្តេយ្យ A Ngo សាលាបឋមសិក្សា និងអនុវិទ្យាល័យ A Bung ផងដែរ។
នាព្រឹកថ្ងៃទី១ ខែឧសភា នៅបង្គោលព្រំដែនលេខ ៦៣៥ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយជូនប្រជាជនចំនួន ១០០ នាក់នៅភូមិចំនួន២ នៃក្រុមលេខ ២ ស្រុក Sa Mouay ខេត្ត Saravane ដែលចងសម្ព័ន្ធមេត្រីភាពជាមួយភូមិ Pire 2 (ឃុំ A Bung) និងភូមិ La La (ឃុំ A Ngo)។
យោងតាមលោកវរសេនីយ៍ឯកបំរុង Ngo Truong Khoi ប្រធានប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ La Lay បានឲ្យដឹងថា ដោយអនុវត្តសីលធម៌ផឹកទឹកនឹកដល់ប្រភពដើម ប៉ុស្តិ៍ការពារព្រំដែនបានរួមចំណែក និងអំពាវនាវឲ្យសប្បុរសជន រៀបចំសកម្មភាពផ្តល់អំណោយ និងការផ្លាស់ប្តូរវប្បធម៌ សិល្បៈ សម្រាប់ប្រជាជននៅមូលដ្ឋាន តាមរយៈនោះ ពង្រឹងថែមទៀតនូវសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែន៕
បកប្រែដោយ Thanh Cong