កម្លាំងយាមល្បាតទ្វេភាគីរវាងប៉ុស្តិ៍ការពារព្រំដែន Nghia Thuan កងទ័ពការពារព្រំដែនខេត្ត Ha Giang (វៀតណាម) និងប៉ុស្តិ៍នគរបាលការពារព្រំដែន Babu (ប្រទេសចិន) បានរួមគ្នាធ្វើការយាមល្បាត និងត្រួតពិនិត្យខ្សែព្រំដែន បង្គោលព្រំដែនពីលេខ ៣២៣ ដល់លេខ៣២៥ វៀតណាម - ចិន។

តាមរយៈការយាមល្បាត និងត្រួតពិនិត្យ កម្លាំងយាមល្បាតបានសន្និដ្ឋានថា ព្រំដែន និងបង្គោលព្រំដែនស្ថិតក្នុងសភាពការណ៍ធម្មតា ដោយមិនមានសញ្ញាណាមួយនៃការផ្លាស់ប្ដូរ ឬខូចខាតទេ។ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនត្រូវបានរក្សា មិនមានសញ្ញានៃសកម្មភាពរំលោភបំពានច្បាប់ ឬបូរណភាពទឹកដីព្រំដែនជាតិដែលត្រូវបានរកឃើញឡើយ។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Nghia Thuan កងទ័ពការពារព្រំដែនខេត្ត Ha Giang និងប៉ុស្តិ៍ការពារព្រំដែន Babu (ប្រទេសចិន) យាមល្បាត និងត្រួតពិនិត្យកិច្ចសហការអនុវត្តច្បាប់ស្ដីពីព្រំដែននៅត្រីមាសទីមួយ ឆ្នាំ២០២៥

ក្នុងអំឡុងការយាមល្បាតទ្វេភាគី កងកម្លាំងការពារព្រំដែនវៀតណាម និងប៉ុស្តិ៍នគរបាលការពារព្រំដែន Babu របស់ចិន បានវាយតម្លៃ និងពិភាក្សាអំពីកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែន កំណត់ទិសដៅសហការក្នុងការគ្រប់គ្រង និងការពារព្រំដែនក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ នៅចុងបញ្ចប់នៃការយាមល្បាតទ្វេភាគី ភាគីទាំងពីរបានដកបទពិសោធន៍ និងចុះហត្ថលេខាលើកំណត់ហេតុទទួលស្គាល់លទ្ធផលនៃការយាមល្បាត។

លោកវរសេនីយ៍ទោ Do Hong Thai អនុប្រធានប៉ុស្តិ៍ការពារព្រំដែន Nghia Thuan កងទ័ពការពារព្រំដែនខេត្ត Ha Giang បានឲ្យដឹងថា នាពេលខាងមុខ កងកម្លាំងទាំងពីរនឹងសហការក្នុងការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពទាក់ទងនឹងព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម បង្កើនការយាមល្បាត សហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន កសាងតំបន់ព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍រួម៕

បកប្រែដោយ Thuy Anh