ដោយត្រួតពិនិត្យការងារត្រៀមរៀបចំនៅទីតាំងមួយចំនួនដែលសកម្មភាពជាច្រើននឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ថាប័ន អង្គភាពនានា រួមចំណែកធានានូវវឌ្ឍនភាព និងគុណភាពនៃការបម្រើសម្រាប់ជំនួប។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិនិត្យនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ / ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥) និងមានសារៈសំខាន់ក្នុងការរួមចំណែកចាប់ផ្តើមឆ្នាំជួបប្រាស្រ័យមនុស្សធម៌វៀតណាម - ចិនឆ្នាំ២០២៥។ ជំនួបប្រាស្រ័យនេះមានសារៈសំខាន់ក្នុងការជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៏ដូចជាកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែនរួមវៀតណាម - ចិន។

ដោយមានអត្ថន័យនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ខ្លឹមសារនៃជំនួបប្រាស្រ័យចាំបាច់ត្រូវបង្កើនសកម្មភាពសហប្រតិបត្តិការ ក្នុងស្មារតីផ្លាស់ប្ដូរសកម្មភាពជួបប្រាស្រ័យក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងភាគីទាំងពីរ ព្រមទាំងផ្ដោតទៅលើជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

តាមការគ្រោងទុក ជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមេសា នៅខេត្ត Lang Son នៃប្រទេសវៀតណាម និងតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន៕

បកប្រែដោយ Thuy Anh