លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី១៤ ខែមីនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។
យោងតាមលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបានអះអាងថាជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបង្ហាញតាមរយៈខ្លឹមសារ និងវិស័យសហប្រតិបត្តិការជាច្រើន ហើយសម្រេចបានលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាព។
នាពេលខាងមុខ ដោយផ្អែកលើទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃទាំងពីរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តជំរុញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ និងវិស័យសហប្រតិបត្តិការ ដឹកនាំស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរដើម្បីបំពេញយ៉ាងល្អនូវការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិន លើកទី៩ គ្រោងនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
លោកឯកអគ្គរដ្ឋទូត He Wei បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលលេចធ្លោក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត He Wei បានវាយតំលៃខ្ពស់ចំពោះជំនួបធ្វើការជាមួយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលភាគីទាំងពីរបានពិភាក្សា និងព្រមព្រៀងលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗដែលត្រូវអនុវត្ត និងជំរុញនាពេលខាងមុខ រួមទាំងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិន លើកទី៩ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ក៏ដូចជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន៕
បកប្រែដោយ Huyen Trang