នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព តួនាទី និងការរួមចំណែកជាវិជ្ជមានរបស់សិង្ហបុរីចំពោះបញ្ហាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន រួមចំណែកពង្រឹងសាមគ្គីភាពក្នុងប្លុក និងលើកកំពស់តួនាទីរបស់អាស៊ានក្នុងតំបន់ និងលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Ng Eng រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា សិង្ហបុរីនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួន ហើយរួមជាមួយនឹងវៀតណាម និងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការអនុវត្តគោលដៅនៃសហគមន៍អាស៊ាន។ ព្រមទាំងបញ្ជាក់ពីការគាំទ្រសម្រាប់សិង្ហបុរីក្នុងតួនាទីជាសហប្រធាននៃក្រុមជំនាញនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយជាមួយនូវែលសេឡង់សម្រាប់ដំណាក់កាលឆ្នាំ ២០២៤-២០២៧។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាធំៗក្នុងក្របខ័ណ្ឌនៃ ADMM និង ADMM+ ដូចជាការដោះស្រាយទំនាក់ទំនងបរទេសរវាង ADMM និងប្រទេសដៃគូ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលគួរឲ្យទុកចិត្តរវាងភាគីទាំងពីរនាពេលកន្លងមក ជាពិសេសលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការថែរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនា ពិគ្រោះយោបល់ និងផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការរវាងអង្គភាព សន្តិសុខ សុវត្ថិភាពដែនសមុទ្រ; ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនាយទាហានវ័យក្មេង; ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។

រីឯលោករដ្ឋមន្ត្រី Ng Eng Hen បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Ng Eng Hen អះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោករដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី Ng Eng Hen

នាពេលខាងមុខ ភាគីទាំងពីរមានបំណងចង់បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ រក្សាប្រកប​ដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ កិច្ចសន្ទនាដែលមានស្រាប់ និងសិក្សាស្រាវជ្រាវការបង្កើតយន្តការពិគ្រោះយោបល់របស់កងទ័ពជើងអាកាស, ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលតាមរយៈការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា កិច្ចសហប្រតិបត្តិការក្នុងការជួយសង្គ្រោះ និងសន្តិសុខដែនសមុទ្រ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកពេទ្យយោធា និងសន្តិសុខតាមអ៊ីនធឺណិត បន្តពិគ្រោះយោបល់និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិ និងសន្តិសុខពហុភាគីក្នុងអាស៊ាន។

ក៏នៅក្នុងជំនួបនេះដែរ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិសិង្ហបុរី ដែលបានគាំទ្រ និងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញលោករដ្ឋមន្ត្រី Ng Eng Hen មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឆ្នាំ២០២៥៕

បកប្រែដោយ Pham Diep