ប្រទេសជាច្រើនមានប្រតិកម្មបន្ទាប់ពីអាមេរិកដាក់ពន្ធទ្រង់ទ្រាយធំ
កាលពីថ្ងៃទី ១២ ខែមីនា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធដោយមិនលើកលែងប្រទេសជប៉ុន។
ហើយបានព្រមានថា ការរឹតបន្តឹងពាណិជ្ជកម្មទូលំទូលាយស្រដៀងគ្នានេះអាចប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន-អាមេរិក សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធ ២៥% លើផលិតផលដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលទាំងអស់ចាប់ពីថ្ងៃទី ១២ ខែមីនា។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីអាជិវកម្មនិងពាណិជ្ជកម្មអង់គ្លេស លោក Jonathan Reynolds បានឲ្យដឹងថា ការដាក់ពន្ធ ២៥% របស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមសកល គឺជាកាយវិការ ដែល “បង្កការខកចិត្ត" ។ លោក Jonathan Reynolds បានប្រកាសថា រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចកាន់តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់ពន្ធបន្ថែម ក៏ដូចជាគាំទ្រសហគ្រាសនិងសេដ្ឋកិច្ចរបស់អង់គ្លេស។
    |
 |
ការផលិតគ្រឿងបន្លាស់ពីដែកថែបក្នុងទីក្រុង Apodaca ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១១ ខែមីនា។ រូបថត៖ REUTERS |
ជាមួយគ្នានេះ មន្ត្រីកាណាដាម្នាក់កាលពីថ្ងៃទី ១២ ខែមីនាបានបង្ហើបថា កាណាដាបានប្រកាសយកពន្ធចំនួន ២១ ពាន់លានដុល្លារលើសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការយកពន្ធដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិក។
រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា សេចក្តីសម្រេចដាក់ពន្ធរបស់សហរដ្ឋអាមេរិកគឺខុសឆ្គង; ហើយបានអះអាងថា ទីក្រុងប៊ែរឡាំងនឹងមានប្រតិកម្មយ៉ាងសមស្រប និងឆាប់រហ័ស។ បច្ចុប្បន្ននេះ អាល្លឺម៉ង់ «កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត» លើជំហានបន្ទាប់៕
តាម vovworld.vn