វៀតណាម និងសិង្ហបុរីតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃត្រង់ថ្ងៃទី ១២ មីនា បន្ទាប់ពីកិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Lawrence Wong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងសន្និសីទកាសែតដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា និងប្រកាសជាផ្លូវការអំពីការតម្លើងទំនាក់ទំនង វៀតណាម-សិង្ហបុរី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។