កោះ Bach Long Vi មានទីតាំងយុទ្ធសាស្ត្រសំខាន់លើវិស័យការពារជាតិ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនៅឈូងសមុទ្រតុងកឹង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស្រុកកោះ Bach Long Vi តែងតែបានអនុវត្តល្អនូវបាវចនានៃការរួមបញ្ចូលគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការពង្រឹងការការពារជាតិ និងសន្តិសុខ អភិវឌ្ឍបន្តិចម្តងៗលើវិស័យជាច្រើន។

leftcenterrightdel
គណៈប្រតិភូផ្តល់អំណោយដល់តំណាងអង្គភាពនានានៅលើកោះ

ក្នុងឱកាសនេះ គណៈប្រតិភូបានអុជធូបនៅវិមានគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី និងចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ និងសន្តិសុខ។ គណៈប្រតិភូបានប្រគល់អំណោយចំនួន ៩៥ ជូនដល់អង្គភាព គ្រួសារដែលជួបការលំបាក និងសិស្សានុសិស្សជំនះការលំបាកក្នុងការសិក្សានៅស្រុកកោះ ព្រមទាំងឃោសនាអំពីការទប់ស្កាត់ និងប្រឆាំងការនេសាទខុសច្បាប់ រួមជាមួយនឹងការផ្តល់អំណោយ និងទង់ជាតិដល់ប្រជានេសាទដែលកំពុងប្រតិបត្តិការនៅតំបន់សមុទ្រក្បែរកោះ Bach Long Vi៕

បកប្រែដោយ Huyen Trang