ក្រុមយាមល្បាតនៃប៉ុស្តិ៍ការពារព្រំដែន My Ly កងទ័ពការពារព្រំដែនខេត្ត Nghe An ដឹកនាំដោយលោកវរសេនីយ៍ទោ Hoang The Ngoc មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន My Ly ។ ភាគីកងអនុសេនាធំការពារព្រំដែនលេខ ២១៧  (ខេត្ត Huaphanh ប្រទេសឡាវ) ដឹកនាំដោយលោកអនុសេនីយ៍ឯក Kham La Sit Thi Phon អនុប្រធាននយោបាយនៃកងអនុសេនាធំការពារព្រំដែនលេខ ២១៧ ។

leftcenterrightdel
កងកម្លាំងយាមល្បាតទ្វេភាគីនៅបង្គោលព្រំដែនគោកលេខ ៣៩៧ (៣) នៅព្រំដែនវៀតណាម-ឡាវ

នេះជាសកម្មភាពសំខាន់ៗរបស់ភាគីទាំងពីរក្នុងការរកឃើញដោយទាន់ពេលវេលានូវការរំលោភបទបញ្ញត្តិព្រំដែន ដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅតាមខ្សែព្រំដែន ការពារសន្តិសុខ និងសុវត្ថិភាពនៅខ្សែព្រំដែនរួម ទន្ទឹមនឹងនោះ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតាមតំបន់ជាប់ព្រំដែនរវាងភាគីទាំងពីរ។

កម្លាំងយាមល្បាតបានត្រួតពិនិត្យស្ថានភាពសុវត្ថិភាពនៃប្រព័ន្ធបង្គោលព្រំដែនគោក វៀតណាម-ឡាវ ចាប់ពីបង្គោលព្រំដែនលេខ ៣៩៧ (៣) ដល់បង្គោលលេខ ៣៩៧/១ (១) ដែលមានប្រវែង ៣.៧ គីឡូម៉ែត្រ។ ជាលទ្ធផល ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានរើឡើយ ហើយបង្គោលព្រំដែន វៀតណាម-ឡាវ ត្រូវបានរក្សានៅដូចដើម និងមានសុវត្ថិភាព។

នៅចុងបញ្ចប់នៃការយាមល្បាត ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពពាក់ព័ន្ធ; ចុះហត្ថលេខាលើកំណត់ហេតុទទួលស្គាល់លទ្ធផលនៃការងារយាមល្បាត ការគ្រប់គ្រង និងការពារព្រំដែន ដកបទពិសោធន៍ លើកឡើងដំណោះស្រាយ ហើយឯកភាពអំពីពេលវេលា និងចំនួនកងទ័ពសម្រាប់ការយាមល្បាតទ្វេភាគីបន្ទាប់៕

បកប្រែដោយ Huyen Trang