លោកឧត្តមសេនីយ៍ត្រី Ngo Binh Minh លេខារងគណៈកម្មាធិការបក្ស និងជាមេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ ៣ អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។

នាពេលកន្លងមក គណៈកម្មាធិការបក្ស និងមេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ ៣ បានជ្រួតជ្រាបនិងអនុវត្ដខ្លឹមសារនៃសេចក្តីណែនាំលេខ ៣២ និងការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំបញ្ជាការការដ្ឋានកងឆ្មាំសមុទ្រវៀតណាម និងការណែនាំរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការអនុវត្ដភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU)។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ngo Binh Minh មេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ៣ ថ្លែងក្នុងកិច្ចប្រជុំ

ចាប់តាំងពីដើមឆ្នាំ ២០២៤ អង្គភាពបានសម្របសម្រួលជាប្រចាំជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តដំណោះស្រាយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការនាំមនុស្ស និងមធ្យោបាយចូលដែនទឹកបរទេស ដើម្បីធ្វើនេសាទខុសច្បាប់។

អង្គភាពក៏បានសម្របសម្រួលជាមួយក្រុមឈ្លបយកការណ៍លេខ២ (បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាម) និងសាខាជលផលខេត្ត Ba Ria-Vung Tau រៀបចំកម្មវិធីផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពកោះសមុទ្រ និងផ្សព្វផ្សាយច្បាប់អំពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតដល់ប្រជានេសាទនៅមូលដ្ឋាន។ល។

leftcenterrightdel
ផ្សព្វផ្សាយផ្ទាល់ទៅកាន់អ្នកនេសាទ

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Ngo Binh Minh បានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវប្រគល់ភារកិច្ចដល់នាវានេសាទ និងកម្លាំងអនុវត្តច្បាប់ប្រើប្រាស់មធ្យោបាយបច្ចេកទេស ដើម្បីត្រួតពិនិត្យ តាមដាន ស្វែងរកនាវានេសាទដែលបាត់សញ្ញាលើប្រព័ន្ធត្រួតពិនិត្យការធ្វើដំណើរ និងរំលោភលើដែនទឹកបរទេស ហើយជូនដំណឹងទាន់ពេលដល់អាជ្ញាធរពាក់ព័ន្ធ និងមូលដ្ឋានដើម្បីដោះស្រាយ។

ស៊ើបអង្កេត និងដោះស្រាយការបំពាន ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិនៃច្បាប់។ ទន្ទឹមនឹងនោះ អនុវត្ដល្អនូវការងារឃោសនា និងចលនាអ្នកនេសាទគោរពបទបញ្ញត្តិនៃច្បាប់ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត ( IUU) នាពេលខាងមុខ៕

បកប្រែដោយ Pham Diep