leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ថ្លែងក្នុងកិច្ចសន្ទនានេះ លោកវរសេនីយ៍ឯក Tran Huu Dung បានស្នើថា នាពេលខាងមុខ នាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្ដិការ និងអនុវត្តឱ្យបានល្អនូវខ្លឹមសារចំនួនបី៖ ទី ១ ជំរុញការងារអប់រំ និងផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហានវ័យក្មេងប្រទេសទាំងពីរអំពីអត្ថន័យ និងសារៈសំខាន់នៃការបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរក្នុងស្ថានភាពថ្មី; ប្រយុទ្ធប្រឆាំងរាល់ល្បិចកល បំផ្លិចបំផ្លាញរបស់កម្លាំងអរិភាពក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ ទី២ បង្កើនការផ្លាស់ប្តូរបទពិសោធន៍និងរៀនសូត្រគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងសតិអារម្មណ៍ដល់នាយទាហានវ័យក្មេង និងជឿជាក់លើមាគ៌ាសង្គមនិយមក្នុងប្រទេសនីមួយៗ។ ទីបី បន្តជំរុញការរៀបចំជំនួបប្រាស្រ័យនាយទាហានវ័យក្មេងប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងវេទិកាអន្តរជាតិដើម្បីមានសំឡេងរួម និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមចូលរួមកិច្ចសន្ទនា

លោកឧត្តមសេនីយ៍ត្រី Yang Cun She បានឯកភាពលើសំណើរទាំងបីរបស់ប្រធានគណៈប្រតិភូវៀតណាម ទន្ទឹមនឹងនោះ លោកបានសំដែងនូវការជឿជាក់ថា ទំនាក់ទំនងមិត្តភាពចិន-វៀតណាមដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុន និងប្រជាជននៃប្រទេសទាំងពីរនឹងត្រូវបានរីកចម្រើនបន្ថែមទៀត។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងកងទ័ពចិនចូលរួមកិច្ចសន្ទនា

ក្នុងក្របខ័ណ្ឌនៃកម្មវិធី  គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានជួបសំណេះសំណាល ទស្សនា ចែករំលែកបទពិសោធន៍និងស្វែងយល់អំពីប្រទេស និងទឹកដីចិន ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-ចិនឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក Tran Huu Dung ឲ្យដឹងថា កម្មវិធីឆ្នាំនេះទទួលបានជោគជ័យលើសពីការរំពឹងទុក។ តាមរយៈកម្មវិធីនេះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរអញ្ជើញទៅស្វែងយល់អំពីវប្បធម៌ពីខេត្តក្វាងស៊ី រហូតមកដល់ទីក្រុងប៉េកាំង ជាពិសេសទៅទស្សនារម្មណីដ្ឋាន កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពវៀតណាម-ចិននោះ នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពី៕

បកប្រែដោយ Thanh Cong