leftcenterrightdel
ប្រគល់វិញ្ញាបនបត្រជូននាយទាហាននៃកងទ័ពប្រជាជនឡាវដែលបានបញ្ចប់វគ្គបំប៉នជំនាញ

ថ្លែងក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Bui Trong Hieu អនុប្រធាននាយកដ្ឋានទាក់ទងបរទេស បានសង្កត់ធ្ងន់ថា ស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្នមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលទាមទារឱ្យអ្នកការទូតនិយាយរួម  និងអ្នកការទូតផ្នែកការពារជាតិត្រូវស្រាវជ្រាវ និងលើកម្ពស់សមត្ថភាព ជាពិសេសការស្រាវជ្រាវ ការវិភាគ ការវាយតម្លៃ ការព្យាករណ៍ស្ថានភាព និងផ្តល់យោបល់លើដំណោះស្រាយដើម្បីធានាបាននូវអត្ថប្រយោជន៍ល្អបំផុតសម្រាប់ប្រជាជាតិ។ ក្រៅពីនេះ សកលភាវូបនីយកម្ម សន្តិភាព និងកិច្ចសហប្រតិបត្តិការបាន ​និងកំពុងជានិន្នាការរួមរបស់ពិភពលោក។ អាស្រ័យហេតុនេះ អ្នកការទូតនិយាយរួម និងអ្នកការទូតផ្នែកការពារជាតិត្រូវសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងលើកកម្ពស់ជំនាញ។

លោកវរសេនីយ៍ឯក Bui Trong Hieu សង្ឃឹមថា នាយទាហាននៃកងទ័ពប្រជាជនឡាវនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ដ៏មានប្រយោជន៍ ដើម្បីលើកកំពស់សមត្ថភាពវិជ្ជាជីវៈ និងស្វែងយល់បន្ថែមអំពីទឹកដី និងមនុស្សវៀតណាម រួមចំណែកលើកកម្ពស់ចំណងសាមគ្គីភាពជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរ។ លោកវរសេនីយ៍ឯក Bui Trong Hieu បានសម្តែងនូវក្តីសង្ឃឹមថា នាយទាហាននៃកងទ័ពប្រជាជនឡាវនឹងអនុវត្តចំណេះដឹង និងបទពិសោធន៍ដែលបានសិក្សាដើម្បីបំពេញបានល្អនូវភារកិច្ចដែលក្រសួងការពារជាតិឡាវប្រគល់ជូន៕

បកប្រែដោយ Pham Diep