leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ថ្លែង​ក្នុង​កិច្ចប្រជុំ

ថ្លែងមតិនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលកងទ័ពការពារព្រំដែនខេត្ត Binh Thuan សម្រេចបានក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះស្នើឲ្យអង្គភាពត្រូវកំណត់ភារកិច្ចការពាររឹងមាំសន្តិសុខ និងអធិបតេយ្យភាពព្រំដែនជាតិ ជាភារកិច្ចនយោបាយសំខាន់ បន្តសម្របសម្រួលដើម្បីក្តាប់ ព្យាករណ៍ និងវាយតម្លៃស្ថានការណ៍ឲ្យបានត្រឹមត្រូវនូវកលល្បិចរបស់កម្លាំងអរិភាព ហើយដាក់ពង្រាយផែនការជាក់ស្តែង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ប្រគល់អំណោយ​ជូន​កម្មាភិបាល យុទ្ធជននៃកងទ័ពការ​ពារព្រំដែន​ Binh Thuan

អង្គភាពត្រូវបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាប្រចាំដល់កម្មាភិបាលយុទ្ធជនជាប្រចាំ ជាពិសេសការងារស៊ើបអង្កេតដំបូងតាមសិទ្ធិអំណាចត្រូវមានភាពទាន់ពេលវេលា ត្រឹមត្រូវតាមច្បាប់ និងផ្សារភ្ជាប់ជាមួយនឹងការពង្រឹងការអប់រំផ្នែកនយោបាយ សតិអារម្មណ៍ លើកកំពស់ភាពក្លាហាននយោបាយ។ ការអនុវត្តវិធានការជំនាញត្រូវមានផែនការជាក់លាក់ ធានាចំគោលដៅ ចំមុខសញ្ញា។ ការចាត់វិធានការចំពោះការបំពានច្បាប់ និងឧក្រិដ្ឋជនត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹងតាមដំណើរការ និងនីតិវិធី។ អង្គភាពបន្តផ្លាស់ប្តូរថ្មីទម្រង់ និងវិធីសាស្រ្តនៃការផ្សព្វផ្សាយ និងអប់រំច្បាប់ក្នុងទិសដៅផ្សេងៗគ្នា ដូចជា៖ ការរួមបញ្ចូលជាមួយការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបណ្តាញសង្គមដែលទាក់ទងនឹងការងារអប់រំនយោបាយ សតិអារម្មណ៍ និងការគ្រប់គ្រងកងទ័ព ធានាភាពជាក់ស្តែង រីករាលដាល និងប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan