ជាមួយនឹងស្មារតី "បុរេសកម្ម  បង្ការដោយម្ចាស់ការ ទប់ទល់ទាន់ពេល ជំនះនូវផលវិបាកនៃខ្យល់ព្យុះប្រកបដោយប្រសិទ្ធភាព"។ បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ២ បានប្រគល់ភារកិច្ចទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះដល់កម្មាភិបាលនិងយុទ្ធជនទាំងមូល។

leftcenterrightdel
នាវានៃតំបន់កងឆ្មាំសមុទ្រលេខ ២ ត្រៀមខ្លួនចេញទៅបំពេញការងារបង្ការ និងទប់ទល់នឹងខ្យល់ព្យុះលេខ៦

ទីភ្នាក់ងារ និងអង្គភាពរក្សាយ៉ាងម៉ឹងមាត់ចំនួនទ័ព និងមធ្យោបាយ ១០០ % ត្រៀមខ្លួនចេញទៅបំពេញភារកិច្ចជួយសង្គ្រោះគ្រោះមហន្ដរាយ និងឆ្លើយតបនៅពេលមានស្ថានការណ៍កើតឡើង។ ទីភ្នាក់ងារនិងអង្គភាពត្រួតពិនិត្យស្ថានភាពមធ្យោបាយ រៀបចំផែនការការពារនាវា បោះយុថ្កា និងនាំនាវាទៅទីទួលសុវត្ថិភាព

បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ២  បានបង្កើតក្រុមការងារចល័តចំនួន ៥ ដោយមានយុទ្ធជន ១០០ នាក់ រួមនឹងសម្ភារឧបករណ៍ និងមធ្យោបាយ ត្រៀមខ្លួនអនុវត្តការងារ និងសហការជាមួយបណ្ដាកងកម្លាំងផ្សេង ៗ ដើម្បីទប់ស្កាត់ ដោះស្រាយស្ថានការណ៍ និងជំនះនូវផលវិបាកដែលបង្កឡើងដោយគ្រោះធម្មជាតិនៅតំបន់ដែលអង្គភាពឈរជើង៕

បកប្រែដោយ Pham Diep