ថ្ងៃទី៧ មករា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុងហាណូយ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen និងលោកស្រី Nguyen Thi Lien Hang នាយិការវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា Weatherhead សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen (រូបថត៖ Thong Nhat/TTXVN)

នៅទីនេះ លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក ហើយមានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីដើម្បីផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យលោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បន្តផ្លាស់ប្តូរ និងស្វែងរកឱកាសវិនិយោគ និងស្រាវជ្រាវថ្មីនៅវៀតណាម ព្រមទាំងសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងសាកលវិទ្យាល័យ Columbia និងសាកលវិទ្យាល័យនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ Thong Nhat/TTXVN)

លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយកសាងសេដ្ឋកិច្ចឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សមាហរណកម្មយ៉ាងស៊ីជម្រៅ កំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើរតួនាទីឈានមុខគេជាយុទ្ធសាស្ត្រ ដែលជាកត្តាសម្រេចចិត្តក្នុងការកែលម្អការប្រកួតប្រជែង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការរួមបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពរវាងការអភិវឌ្ឍន៍ក្នុងស្រុកជាមួយនឹងការទាញយកយ៉ាងសកម្មនូវឱកាស និងធនធានខាងក្រៅ។

រីឯខ្លួនវិញ លោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បានអះអាងថា  នឹងគាំទ្រយ៉ាងសកម្មការចំពោះខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ជំរុញកាលានុវត្តភាពវិនិយោគសមស្រប រួមចំណែកជំរុញទំនាក់ទំនងអាមេរិក-វៀតណាម ក៏ដូចជាគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន។

បកប្រែដោយ Duy Hoan