នាថ្ងៃទី៧ ខែមករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen និងលោកស្រីសាស្ត្រាចារ្យ Nguyen Thi Lien Hang នាយិកាវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា Weatherhead សាកលវិទ្យាល័យ Columbia ( សហរដ្ឋអាមេរិក)។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen

ក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា វៀតណាមកំពុងកសាងប្រទេសដោយឈរលើសសរស្តម្ភសំខាន់ចំនួនបីគឺ លទ្ធិប្រជាធិបតេយ្យសង្គមនិយម នីតិរដ្ឋ និងសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម។ វៀតណាមកំពុងផ្តោតលើការអនុវត្តភារកិច្ចសំខាន់ចំនួន៦ និងជំរុញយុទ្ធសាស្ត្រចំនួន ៣ អំពីច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស; កសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព និងសមាហរណកម្មយ៉ាងស៊ីជម្រៅ។

នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា បន្ទាប់ពីដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតរវាងប្រទេសទាំងពីរ។

ចំណែកឯលោក Nicolas Berggruen បានកោតសរសើរចំពោះការផ្លាស់ប្តូរនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកបាននិយាយថា ក្រុមហ៊ុន Berggruen Holdings ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ វិនិយោគ និងគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

បកប្រែដោយ Thanh Cong