ប្រធានាធិបតីសិង្ហបុរីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានសក្តានុពលខ្លាំង
កប.អនឡាញ - លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានសន្យាថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍន៍យ៉ាងរឹងមាំនៃទំនាក់ទំនងវៀតណាម-សិង្ហបុរី។
នាថ្ងៃទី ៧ មករា លោក Tran Phuoc Anh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី បានប្រគល់សារតាំងជូនលោកប្រធានាធិបតី Tharman Shanmugaratnam។
|
|
លោក Tran Phuoc Anh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី (ស្តាំ) ប្រគល់សារតាំងជូនលោកប្រធានាធិបតី Tharman Shanmugaratnam (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Tharman Shanmugaratnam បានសង្កត់ធ្ងន់ថា នាពេលខាងមុខ សិង្ហបុរីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលនៅតែមានសក្ដានុពលជាច្រើនដូចជា៖ ថាមពលស្អាត បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និង semiconductors ឥណទានកាបូន ហិរញ្ញវត្ថុ ការអប់រំ និងការបណ្តុះបណ្តាល។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានសន្យាថា ក្នុងអាណត្តិលោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងវៀតណាម - សិង្ហបុរី ឱ្យអភិវឌ្ឍកាន់តែរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និង រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
បកប្រែដោយ Duy Hoan