ដោយទទួលបានដំណឹងថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតំបន់ស្វយ័តទីបេ ប្រទេសចិន បណ្តាលឲ្យមនុស្សបាត់បង់ជីវិត និងរបួសជាច្រើននាក់ ។ នៅថ្ងៃដដែលនោះ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានផ្ញើលិខិតចូលរួមរំលែកទុក្ខ; លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានផ្ញើសារទូលេខរំលែកទុក្ខជូនលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន; លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើសាររំលែកទុក្ខជូនលោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសាររំលែកទុក្ខជូនចំពោះលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
នាថ្ងៃដដែល លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្ស បានផ្ញើសារទូលេខរំលែកទុក្ខជូនចំពោះលោក Liu Jianchao ប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន; លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើសាររំលែកទុក្ខជូន លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្ស រដ្ឋមន្ត្រីការបរទេសចិន។
បកប្រែដោយ Duy Hoan
Type the code from the image