នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សា ពិនិត្យ ផ្តល់យោបល់ និងអនុម័តលើគម្រោងច្បាប់មួយចំនួន។ 

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាង ច្បាស់ថា ការផ្លាស់ប្ដូរថ្មីផ្នត់គំនិតក្នុងការតាក់តែងច្បាប់ ចាំបាច់ត្រូវអនុវត្តន៍ក្នុងស្មារតី ច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង អាចគ្រប់គ្រងបាន អាចជួយសម្រួល និងកៀងគរ ធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ តាមនោះ លោកនាយករដ្ឋមន្រ្តីបាន ស្នើឲ្យធ្វើស្ថាប័នភាវូបនីយកម្មនូវខ្លឹមសារនានាដែលមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ២៧ របស់មជ្ឈិម ស្តីពីការបន្តកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ក្នុងយុគ សម័យថ្មី; កែសម្រួលឲ្យទាន់ពេលវេលានូវបញ្ហាដែលកើតឡើងពីការពិតជាក់ស្ដែង; ដោះស្រាយបទបញ្ញត្តិដែលនៅទំនាស់ឬត្រួតស៊ីគ្នា៕

តាម vovworld.vn