យោងតាមលោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសឡាវ គឺជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាម និងក៏ជាថ្នាក់ដឹកនាំបរទេសដំបូងគេដែលត្រូវបានស្វាគមន៍ដោយឡាវក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីទំនាក់ទំនងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ។ ដំណើរទស្សនកិច្ចលើកនេះបន្តអះអាងនូវទស្សនៈ និងគោលនយោបាយរបស់វៀតណាមគឺ យកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយឡាវក្នុងបរិបទថ្មី; បន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ។

leftcenterrightdel
លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ផ្តល់បទសម្ភាសន៍ (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ភាគីទាំងពីរនឹងផ្តោតលើការវាយតំលៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ ២០២៤ លើគ្រប់វិស័យ និងពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៥ លើវិស័យនយោបាយ ការទូត កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការ ដើម្បីបង្កើតរបកគំហើញ និងបង្កើនប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕

បកប្រែដោយ Huyen Trang