លោកនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់ក្រុមបាល់ទាត់វៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាល អបអរសាទរ កោតសរសើរ និងផ្តល់រង្វាន់ដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដែលទើបតែទទួលបានជើងឯកនៃការប្រកួតបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤។ នេះជាលើកទី៣ ហើយកីឡាករវៀតណាមបានឈ្នះជើងឯកក្នុងការប្រកួតនេះ។