លោក To Lam អគ្គលេខាបក្ស៖ កសាងខេត្ត Hung Yen ក្លាយជាមជ្ឈមណ្ឌលតភ្ជាប់រវាងបណ្ដាមូលដ្ឋានក្នុងតំបន់ និងប្រទេសទាំងមូល
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ នារសៀលថ្ងៃទី ៧ ខែមករា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងគណៈប្រតិភូមជ្ឈិមបក្ស បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Hung Yen។
មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Hung Yen លោក To Lam អគ្គលេខាបក្ស បានជូនពរចំពោះថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំគ្រប់ជំនាន់នៃខេត្ត Hung Yen អតីតយុទ្ធជន វីរអ្នកម្តាយវៀតណាម វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន និងកម្មាភិបាល យុទ្ធជន និងប្រជាជនខេត្ត Hung Yen ទាំងអស់។
|
|
លោក To Lam អគ្គលេខាបក្ស ជាមួយប្រជាជនអ្នកឃុំ Nguyen Van Linh ស្រុក Yen My (រូបថត៖ vnanet.vn) |
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្សខេត្តគប្បីយល់ដឹងឲ្យច្បាស់ និងស៊ីជម្រៅអំពីស្ថានភាព សក្ដានុពល និងគុណសម្បត្តិរបស់មូលដ្ឋាន ដើម្បីកំណត់គោលដៅ តម្រូវការ ជ្រើសរើសភារកិច្ចសំខាន់ៗ ដែលផ្តោតលើការផ្លាស់ប្តូរថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងបក្ស និងប្រព័ន្ធនយោបាយដែលស្អាតស្អំ និងរឹងមាំ។ គណៈកម្មាធិការបក្សខេត្ត ផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាបាននូវយោធា និងការពារជាតិនៅមូលដ្ឋាន រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើកកម្ពស់គុណភាពនៃការអប់រំ ការការពារ ការថែទាំសុខភាពរបស់ប្រជាជន។ អនុវត្តប្រកបដោយព្រមៗគ្នា និងមានប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ អ្នកក្រីក្រ ប្រជាពលករកម្មករ និងអ្នកងាយរងគ្រោះ ហើយខិតខំធានាថាគ្មានគ្រួសារណាដែលធ្លាក់ចូលក្នុងភាពក្រីក្រទៅទៀតនោះទេ។ល។
លោកអគ្គលេខាបក្សជឿជាក់ថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Hung Yen នឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ដោយមហាសន្និបាតលើកទី២០ នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីខេត្ត Hung Yen អាចក្លាយជាខេត្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និរន្តរភាព ខេត្តឧស្សាហកម្មទំនើប ដែលមានទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ស្ថិតក្នុងក្រុមខេត្តឈានមុខគេក្នុងប្រទេស សេដ្ឋកិច្ចនិងសង្គមអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមនិន្នាការបរិវត្តកម្មបៃតង ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ៕
បកប្រែដោយ Thuy Anh