របាយការណ៍នៅក្នុងកិច្ចប្រជុំបានបង្ហាញថា កិច្ចការបរទេសបានរួមចំណែកក្នុងការរក្សានូវសន្តិភាព ស្ថិរភាព ទាក់ទាញប្រភពធនធានសំខាន់ៗ ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ការងារកិច្ចការបរទេស រួមទាំងការទូតប្រជាជន ចាំបាច់ត្រូវបន្តលើកកំពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការរក្សានូវសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ និងលើកកំពស់កិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ រួមចំណែកអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស។

អង្គការប្រជាជននានាចាំបាច់ត្រូវលើកកម្ពស់បាវចនា "ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្រសិទ្ធភាព" ពង្រឹងការស្រាវជ្រាវ ការវិភាគ និងការវាយតម្លៃអំពីដៃគូ និន្នាការ និងបញ្ហាថ្មីៗក្នុងកិច្ចការការទូតប្រជាជន ដើម្បីលើកកម្ពស់ផ្នែកវិជ្ជមាន និងកាត់បន្ថយផ្នែកអវិជ្ជមាន "សហប្រតិបត្តិការផង និងតស៊ូផង"; កំណត់ការផ្តោតសំខាន់នៃកិច្ចការបរទេសសមស្របទៅនឹងដៃគូ និងវិស័យនីមួយៗ; បង្កើតថ្មីបន្ថែមទៀតនូវខ្លឹមសារ និងវិធីសាស្រ្តនៃការអនុវត្ត ធ្វើឲ្យស៊ីជម្រៅថែមទៀតក្នុងសកម្មភាពគោលនយោបាយការបរទេសនីមួយៗ ដោយភ្ជាប់ជាមួយការអនុវត្តទស្សនៈ គោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋ ធានាភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong