លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ទទួលជួបប្រធានតំណាង UNICEF ប្រចាំនៅវៀតណាម
កប.អនឡាញ - លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan សង្ឃឹមថា នាពេលខាងមុខ អង្គការ UNICEF នឹងបង្កើនការកៀងគរធនធាន ដើម្បីជួយគាំពារ និងថែទាំកុមារវៀតណាម។
នាព្រឹកថ្ងៃទី ៧ មករា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Slivia Danailov ប្រធានតំណាងមូលនិធិកុមារអង្គការសហប្រជាជាតិ (Unicef) ប្រចាំនៅវៀតណាម។
ថ្លែងមតិនៅទីនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan សង្ឃឹមថា នាពេលខាងមុខ UNICEF នឹងបង្កើនការកៀងគរធនធានជួយដល់ការការពារ និងថែទាំកុមារវៀតណាម ព្រមទាំងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងនឹងកុមារ ជាពិសេសលើវិស័យអប់រំ ការថែទាំសុខភាពកុមារ អាហារូបត្ថម្ភកុមារ ការគាំទ្រវ៉ាក់សាំងសម្រាប់កម្មវិធីចាក់វ៉ាក់សាំង ធានាសមភាពយេនឌ័រ...
|
|
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ទទួលជួប លោកស្រី Slivia Danailovតំណាង UNICEF ប្រចាំនៅវៀតណាម (រូបថត៖ Viet Cuong/VOV) |
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឱ្យ UNICEF ផ្តល់ការឧបត្ថម្ភបន្ថែមដល់តំបន់ជួបការលំបាក តំបន់ដាច់ស្រយាល ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមចង់ឱ្យអង្គការ UNICEF សហការ និងចែករំលែកបទពិសោធន៍ក្នុងការគាំទ្រ និងថែទាំកុមារ លើកកម្ពស់ការយល់ដឹងរបស់កុមារក្នុងការឆ្លើយតប និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ។
ចំណែកលោកស្រី Slivia Danailov បានវាយតំលៃខ្ពស់ចំពោះការពិតដែលថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ បង្ហាញពីផលប្រយោជន៍របស់រដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់សិទ្ធិកុមារ។ ទន្ទឹងរង់ចាំការសម្របសម្រួលជាមួយប្រទេសវៀតណាម ដើម្បីជួយគាំទ្រកុមារឱ្យកាន់តែប្រសើរឡើង។
បកប្រែដោយ Duy Hoan