ក្នុងកម្មវិធី គណៈប្រតិភូសហជីពសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានទៅអុជធូបគោរពវិញ្ញាណក្ខន្ធវីរបុរស និងស្ដាប់ព័ត៌មានអំពីសកម្មភាពរបស់អង្គភាពនានានៃតំបន់លេខ២ កងទ័ពជើងទឹក និងទស្សនាភាពយន្តស្តីពីប្រពៃណីតំបន់លេខ២  កងទ័ពជើងទឹក។

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានស្ដាប់ព័ត៌មានអំពីស្ថានភាពនៅសមុទ្រ និងកោះនាបច្ចុប្បន្ន ដំណើរការកសាងនិងរីកចំរើននៃកងទ័ពជើងទឹក និងតំបន់លេខ២ នៃកងទ័ពជើងទឹក។ គណៈប្រតិភូក៏បានទៅទស្សនាទម្រង់ផ្ទះរន្ទា  ហើយបានចូលរួមសកម្មភាពជាមួយកម្មាភិបាលនិងយុទ្ធជនដូចជា៖ ឆ្លងកាត់ឧបសគ្គ កំណត់អត្តសញ្ញាណយុទ្ធមិត្ត...។

leftcenterrightdel
គណៈប្រតិភូចូលរួមសកម្មភាពក្នុងកម្មវិធី "មួយថ្ងៃជាមួយយុទ្ធជន"

លោក Tran Anh Cuong ប្រធានសហជីពសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះកម្មាភិបាល យុទ្ធជននៃតំបន់លេខ២ កងទ័ពជើងទឹក ដែលបានជួយអង្គភាពក្នុងការអប់រំប្រពៃណី និងសិក្សាអំពីការការពារជាតិ សន្តិសុខ ស្ថានភាពនៅសមុទ្រ កោះ។ នាពេលខាងមុខ អង្គភាពនឹងបន្តសហការយ៉ាងជិតស្និទ្ធ លើកកំពស់ប្រសិទ្ធភាពដែលសម្រេចបានក្នុងការផ្សព្វផ្សាយអំពីសមុទ្រនិងកោះ ជួយគាំទ្រធនធានឲ្យស្របតាមស្ថានភាពភារកិច្ចរួម និងសហការការ​ពារអធិបតេយ្យភាពដែនសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ៕

បកប្រែដោយ Thuy Anh