នៅកម្មវិធី ទស្សនាវដ្ដីកុម្មុយនិស្ត និងអង្គភាពរួមដំណើរបានប្រគល់អំណោយដែលមានតម្លៃ ១២ លានដុងដល់ប៉ុស្តិ៍ការពារព្រំដែន Son Vi; ប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ២០០ គ្រួសារនៅឃុំ Son Vi អំណោយនីមួយៗមានតម្លៃ ១ លានដុង។

leftcenterrightdel
កងឯកភាពរថក្រោះ រថពាសដែកផ្តល់អំណោយដល់គ្រួសារក្រីក្រ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅឃុំ Son Vi ស្រុក Meo Vac (ខេត្ត Ha Giang)

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានប្រគល់អំណោយ (រួមទាំងសាច់ប្រាក់ និងអំណោយផងដែរ) ដល់ប៉ុស្តិ៍កងទ័ពការពារព្រំដែន Son Vi និងគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ Son Vi ហើយប្រគល់អំណោយដល់សិស្សានុសិស្សចំនួន ២០ នាក់ ក្នុងកម្មវិធី “ជួយកុមារទៅសាលារៀន-កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន” និងគម្រោង “កម្មាភិបាល និងយុទ្ធជនជួយកុមារទៅសាលារៀន” នៅតំបន់ព្រំដែន។ កងឯកភាពរថក្រោះ រថពាសដែកបានប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រចំនួន២៥... តម្លៃសរុបនៃអំណោយក្នុងកម្មវិធីគឺប្រហែល ៣០០ លានដុង។

ថ្លែងមតិក្នុងកម្មវិធី លោកវរសេនីយ៍ឯក Le Viet Phuong អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែន Ha Giang បានវាយតំលៃខ្ពស់ចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ហើយអះអាងថា នេះជាការលើកទឹកចិត្តដោយទាន់ពេលវេលា បង្ហាញពីមនោសញ្ចេតនាដ៏កក់ក្តៅ និងការចែករំលែកសម្រាប់កម្មាភិបាល យុទ្ធជន និងជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេត។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Le Viet Phuong សង្ឃឹមថា កម្មវិធីនេះនឹងត្រូវបានរៀបចំនៅប៉ុន្មានឆ្នាំខាងមុខ រួមចំណែកជួយកម្មាភិបាល យុទ្ធជន និងប្រជាជននៅតាមតំបន់ព្រំដែននិយាយរួម ប្រជាជននៅខេត្ត Ha Giang និយាយដោយឡែក មានបុណ្យចូលឆ្នាំថ្មីកាន់តែកក់ក្តៅ ពីនោះ លើកទឹកចិត្តពួកគេក្នុងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Thuy Anh