ទំហំនាំចូលនាំចេញរបស់វៀតណាម និងហ្វីលីពីនបានលើស ៨ ពាន់លានដុល្លារជាលើកដំបូង
កប.អនឡាញ - នេះជាកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទដែលវៀតណាមកំពុងស្វែងរកទិសដៅថ្មីសម្រាប់ការនាំចេញទំនិញ។
ស្ថាប័នពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសហ្វីលីពីន បានឲ្យដឹងថា ទំហំនាំចូល-នាំចេញសរុប រវាងវៀតណាម និងហ្វីលីពីន ក្នុងឆ្នាំនេះ អាចឈានដល់ ៨,៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះអតិរេកពាណិជ្ជកម្មមានជាង ៣ពាន់លានដុល្លារ។
យោងតាមស្ថិតិរបស់នាយកដ្ឋាននាំចេញ នាំចូល - ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទំហំនាំចូល-នាំចេញសរុបរវាងវៀតណាម និងហ្វីលីពីន គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ មានចំនួនលើសពី ៨ ពាន់លានដុល្លារជាផ្លូវការ។ នេះជាកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទដែលវៀតណាមកំពុងស្វែងរកទិសដៅថ្មីសម្រាប់ការនាំចេញទំនិញ ជួយកាត់បន្ថយការលំបាក និងសម្ពាធលើសហគ្រាសផលិតក្នុងស្រុក។ រួមចំណែកដល់កំណើនដ៏គួរឱ្យចាប់អារម្មណ៍នៃទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារហ្វីលីពីននៅឆ្នាំនេះជាដំបូងដែលត្រូវលើកឡើងគឺអង្ករជាមួយនឹងចំណូលនៃការនាំចេញបន្ទាប់ពីរយៈពេល ១១ ខែនៃឆ្នាំនេះឈានដល់ជិត ២.៥ ពាន់លានដុល្លារ កើនឡើង ៥៧.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោក Phung Van Thanh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅហ្វីលីពីន បានឲ្យដឹងថា៖ “បន្តកសាង បង្កើត និងរក្សាការជឿទុកចិត្ត និងកេរ្តិ៍ឈ្មោះជាមួយអតិថិជនក្នុងទីផ្សារហ្វីលីពីន។ មានយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបន្តរក្សាទំនាក់ទំនងដៃគូប្រពៃណីដែលមានស្រាប់ ហើយទន្ទឹមនឹងនោះស្វែងរកឱកាស និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្មីៗ។ ទី២ បន្តធ្វើពិពិធកម្មផលិតផលមិនត្រឹមតែផ្តោតលើការនាំចេញអង្ករដែលមានគុណភាពខ្ពស់បម្រើតម្រូវការរបស់អ្នកមានចំណូលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្កោតលើអ្នកប្រើប្រាស់មានចំណូលទាប និងមធ្យម។
មុខទំនិញមួយចំនួនទៀតមានទំហំនាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារហ្វីលីពីន រួមមានៈ គ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់... ទន្ទឹមនឹងនោះ ទំនិញមួយចំនួនមានទំហំនាំចូលពីទីផ្សារហ្វីលីពីនយ៉ាងច្រើន រួមមាន៖ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់...។
បកប្រែដោយ Duy Hoan