អ្នកយកព័ត៌មាន ៖ សូមគោរពលោកអគ្គលេខាបក្ស ក្នុងបរិយាកាសនៃក្តីរំភើបរីករាយ និងមោទនភាពក្នុងការស្វាគមន៍និទាឃរដូវថ្មី និងជាឱកាសអបអរសាទរខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមដ៏រុងរឿង សូមលោកអគ្គលេខាបក្សចែករំលែកនូវឧត្តមភាព និងកាលានុវត្តភាព ដើម្បីនាំប្រទេសចូលទៅក្នុងយុគសម័យថ្មី ជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ?
លោកអគ្គលេខាបក្ស To Lam៖ ក្រោយរយៈពេលជិត ៩៥ ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ប្រជាជនវៀតណាមបានបង្កើតសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើន ដោយឆ្លងកាត់សម័យតស៊ូដើម្បីឯករាជ្យជាតិ និងកសាងសង្គមនិយម (១៩៣០-១៩៧៥); យុគសម័យនៃការឯកភាពប្រទេសជាតិ និងការផ្លាស់ប្តូរថ្មី (១៩៧៥-២០២៥)។ ហើយឥឡូវនេះ យើងឈានចូលដល់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ដោយចាប់ផ្តើមពីព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺមហាសន្និបាតបក្សលើកទី១៤។ យុគសម័យមុនបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់យុគសម័យបន្ទាប់ ហើយយុគសម័យបន្ទាប់បានបន្ត និងអភិវឌ្ឍសមិទ្ធិផលនានាពីយុគសម័យមុន ធ្វើឲ្យឯករាជ្យជាតិ និងសង្គមនិយមកាន់តែបញ្ចូលគ្នា និងអភិវឌ្ឍជាបន្តបន្ទាប់។ ឆន្ទៈរបស់បក្សលាយឡំជាមួយដួងចិត្ត និងសេចក្តីប្រាថ្នារបស់ប្រជាជន ដើម្បីនាំប្រទេសឆ្ពោះទៅរកយុគសម័យថ្មី។
យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ គឺជាយុគសម័យនៃការអភិវឌ្ឍខ្លាំងក្លា ពន្លឿនល្បឿន ក្រោមការដឹកនាំរបស់បក្ស កសាងដោយជោគជ័យសង្គមនិយមវៀតណាមដែលសម្បូរសប្បាយ ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ និងសុភមង្គល។ ដេញទាន់ ក្រោកឈរស្មើរមុខស្មើរមាត់ជាមហាអំណាចនៃទ្វីបទាំងប្រាំ។ អាទិភាពកំពូលក្នុងយុគសម័យថ្មីគឺត្រូវអនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រនៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់; នៅឆ្នាំ ២០២៤៥ នឹងក្លាយជាប្រទេសសង្គមនិយមអភិវឌ្ឈដែលមានប្រាក់ចំណូលខ្ពស់។ មនុស្សទាំងអស់ត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ និងមានជីវភាពធូរធារ មានសេរីភាព សុភមង្គល និងស៊ីវិល័យ។
ការចាប់ផ្តើមនៃយុគសម័យថ្មីគឺជាមហាសន្និបាតបក្សលើកទី ១៤ នៅពេលដែលយើងបញ្ចប់ដំណើរការផ្លាស់ប្តូរដោយជោគជ័យបន្ទាប់ពីរយៈពេល ៤០ ឆ្នាំ ធ្វើការយ៉ាងច្នៃប្រឌិត និងសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ។ ពីប្រទេសក្រីក្រ ថយក្រោយ ជំនាញទាប រងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងចំណូលមធ្យម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយទៅក្នុងខឿននយោបាយពិភពលោក ខឿនសេដ្ឋកិច្ចពិភពលោក ខឿនអរិយធម៌របស់មនុស្សជាតិ បំពេញតួនាទីអន្តរជាតិជាច្រើន លើកកំពស់តួនាទីនៅក្នុងអង្គការ និងវេទិកាពហុភាគីសំខាន់ៗជាច្រើន។ ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីត្រូវបានរក្សា។ ផលប្រយោជន៍ជាតិ ត្រូវបានធានា។ មាត្រដ្ឋាននៃសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ កើនឡើង ៩៦ ដងធៀបនឹងឆ្នាំ ១៩៨៦។ វៀតណាមស្ថិតក្នុងក្រុមនៃ ៤០ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក, ២០ខឿនសេដ្ឋកិច្ចឈានមុខគេទាក់ទងនឹងពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគបរទេស។ វៀតណាមមានទំនាក់ទំនងការទូតជាមួយ ១៩៤ ប្រទេស និងតំបន់ដែនដីនៅទូទាំង ៥ ទ្វីប កសាងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសមហាអំណាចទាំងអស់ក្នុងពិភពលោក។ ជីវភាពរស់នៅរបស់ប្រជាជន ១០៥ លាននាក់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ អត្រានៃភាពក្រីក្របានថយចុះយ៉ាងខ្លាំង; គោលដៅសហស្សវត្សរ៍ទាំងអស់ត្រូវបានសម្រេចទាន់ពេល។ សក្តានុពលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងឥតឈប់ឈរ។
ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ គឺជារយៈពេលដ៏សំខាន់បំផុតដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី នេះក៏ជាសម័យកាល ឱកាសយុទ្ធសាស្ត្រ ដំណាក់កាលឆ្ពោះទៅកាន់គោលដៅយ៉ាងឆាប់ៗនៃបដិវត្តន៍វៀតណាម ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបាននូវគោលដៅ ១០០ ឆ្នាំនៃការបង្កើតប្រទេស។ អ្វីដែលសំខាន់គឺយើងពង្រីកកម្លាំងនៃមហាសាមគ្គីជាតិ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ដើម្បីរួមគ្នាសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍប្រទេសឲ្យរីកចម្រើន និងមានសុភមង្គល។
អ្នកយកព័ត៌មាន៖ ប្រទេសកំពុងប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រថ្មី ដែលទាមទារជាបន្ទាន់ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តដឹកនាំរបស់បក្ស។ សូមលោកអគ្គលេខបក្ស ឲ្យដឹងពីភារកិច្ចសំខាន់ៗ ដើម្បីបន្តពង្រឹងសមត្ថភាពដឹកនាំ និងកាន់អំណាចរបស់បក្ស ដោយធានាថាបក្សយើងជាអ្នកដឹកនាំដ៏ឆ្នើម នាំប្រទេសជាតិឈានទៅមុខយ៉ាងរឹងមាំ?
លោកអគ្គលេខាបក្ស To Lam ៖ ក្នុងដំណើរការដឹកនាំបដិវត្តន៍ បក្សយើងតែងតែរិះរក អភិវឌ្ឍ បំពេញបន្ថែម និងសុក្រិតវិធីសាស្រ្តដឹកនាំ និងលើកកំពស់សមត្ថភាពដឹកនាំ កាន់អំណាច។ ប្រទេសកំពុងប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រថ្មី ដែលតម្រូវឲ្យមានការទាមទារជាបន្ទាន់ ក្នុងការផ្លាស់ប្តូរថ្មីវិធីសាស្រ្តដឹកនាំ និងពង្រឹងសមត្ថភាពដឹកនាំ និងកាន់អំណាចរបស់បក្ស ដើម្បីជួយប្រទេសជាតិយើងបន្តដំណើរទៅមុខយ៉ាងរឹងមាំ។
ជាដំបូង យើងត្រូវមានការឯកភាពលើការយល់ដឹង និងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវវិធីសាស្រ្តដឹកនាំ និងកាន់អំណាចរបស់បក្សក្នុងស្ថានភាពថ្មី ដោយមិនបន្ធូរបន្ថយការដឹកនាំ និងដាច់ខាតមិនបានធ្វើជំនួស។ នេះទាមទារឱ្យមានការផ្លាស់ប្តូរថ្មី និងការរៀបចំក្បាលម៉ាស៊ីនៃប្រព័ន្ធនយោបាយឱ្យមានលក្ខណៈបង្រួម រឹងមាំ ប្រសិទ្ធភាព។ នេះជាតម្រូវការបន្ទាន់មួយដែលត្រូវអនុវត្តជាបន្ទាន់ ខ្លាំងក្លា ហ្មត់ចត់ តាមបែបវិទ្យាសាស្ត្រ និងមនុស្សធម៌ ពីថ្នាក់លើដល់ក្រោម ដោយបាវចនាថា «មជ្ឈិមធ្វើជាគំរូ មូលដ្ឋានគាំទ្រ» ក្នុងស្មារតី« ធ្វើការយ៉ាងឆាប់ៗដោយធានាដំណើរការទាំងអស់ ។ ”; "មិនទុកឲ្យខកខានដល់ការងារ", "គំរូរចនាសម្ព័ន្ធថ្មីដែលល្អប្រសើរ និងមានប្រសិទ្ធភាពជាងគំរូចាស់ "... ជាពិសេស ផ្តោតលើការបង្រួមរចនាសម្ព័ន្ធស្ថាប័នរបស់បក្ស គឺពិតជាស្នូលបញ្ញ "ជាអគ្គសេនាធិការដ្ឋាន" ជាក្រុមត្រួសត្រាយដឹកនាំនៃបណ្តាស្ថាប័នរដ្ឋ។ ទីភ្នាក់ងារប្រឹក្សារបស់បក្សត្រូវតែបង្រួមយ៉ាងពិតប្រាកដ។ កម្មាភិបាលប្រឹក្សាមានគុណសម្បត្តិនយោបាយល្អ សមត្ថភាព ជំនាញវិជ្ជាជីវៈល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ រចនាបទ និងរបៀបធ្វើការត្រូវមានការច្នៃប្រឌិតខ្លាំងក្នុងទិសដៅវិជ្ជាជីវៈ និងប្រសិទ្ធភាព។
ដើម្បីផ្លាស់ប្តូរថ្មីវិធីសាស្រ្តដឹកនាំរបស់បក្ស ចាំបាច់ត្រូវផ្លាស់ប្តូរយ៉ាងមុតមាំក្នុងការប្រកាស និងអនុវត្តឱ្យបានហ្មត់ចត់នូវសេចក្តីសម្រេចចិត្តរបស់បក្ស។ កសាងអង្គការមូលដ្ឋាន បក្ខជនពិតជា «កោសិកា» របស់បក្ស។ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការបក្ស អង្គការបក្សគ្រប់លំដាប់ថ្នាក់ ត្រូវមានលក្ខណៈខ្លីៗ សង្ខេប ងាយយល់ ងាយចងចាំ ងាយស្រូប និងងាយស្រួលអនុវត្ត ហើយត្រូវកំណត់ឲ្យបានត្រឹមត្រូវនូវតម្រូវការ ភារកិច្ច និងផ្លូវអភិវឌ្ឍន៍របស់ប្រទេស របស់មូលដ្ឋាននីមួយៗ របស់ក្រសួង ស្ថាប័ន និងត្រូវតែមានចក្ខុវិស័យ មានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែង និងអាចធ្វើទៅបាន។ បង្កើតការរំភើប ការជឿទុកចិត្ត ការរំពឹងទុក និងការលើកទឹកចិត្ត ដើម្បីជំរុញឱ្យមានសកម្មភាពពីកម្មាភិបាល បក្ខជន វិស័យសេដ្ឋកិច្ច ធុរកិច្ច និងប្រជាជនឱ្យអនុវត្ត។ ក្នុងការផ្សព្វផ្សាយ និងអនុវត្តសេចក្តីសម្រេចចិត្ត ត្រូវបង្កើតការយល់ដឹងដោយខ្លួនឯង ការយលជ្រួតជ្រាបដោយខ្លួនឯង ជាពិសេសទស្សនៈ គោលនយោបាយ និងដំណោះស្រាយថ្មី។ ផ្តោតលើការកសាងសាខាបក្សល្អ បក្ខជនល្អ លើកកំពស់គុណភាពនៃសកម្មភាពសាខាបក្ស ភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចចិត្ត គោលនយោបាយ និងគោលការណ៍របស់បក្ស។
លើសពីនេះ ការងារអធិការកិច្ច និងត្រួតពិនិត្យ ត្រូវបន្តផ្លាស់ប្តូរថ្មី ដោយធានាថា សេចក្តីសម្រេចចិត្តរបស់បក្សត្រូវបានអនុវត្តន៍ជាក់ស្តែង ហើយក្បាលម៉ាស៊ីនរបស់បក្ស និងរដ្ឋ ត្រូវដំណើរការប្រកបដោយប្រសិទ្ធភាព។ តាមរយៈការត្រួតពិនិត្យនឹងរកឃើញកត្តាថ្មី វិធីល្អ និងការច្នៃប្រឌិត ទន្ទឹមនឹងនោះ ត្រូវកែតម្រូវឱ្យបានទាន់ពេលវេលានូវសញ្ញាអវិជ្ជមាន ព្រមទាំងទប់ស្កាត់ការប្រព្រឹត្តខុស និងការរំលោភលើបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ។
បក្សត្រូវជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពនានាដើម្បីឲ្យការងារទាំងអស់ត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាព បម្រើការងារការពារនយោបាយផ្ទៃក្នុង និងកសាងបក្សស្អាតស្អំ និងរឹងមាំ។
អ្នកយកព័ត៌មាន៖ ថ្មីៗនេះ ការិយាល័យនយោបាយបានសម្រេចរចនាសម្ព័ន្ធនៃគណៈកម្មាធិការមជ្ឈិមស្តីពីការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងភាពអវិជ្ជមាន។ សូមលោកអគ្គលេខាបក្សឲ្យដឹងថា តើការងារបង្ការ ទប់ស្កាត់ការខ្ជះខ្ជាយ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស៊ីសង្វាក់គ្នាយ៉ាងដូចម្តេច ដើម្បីបន្តកសាងបក្សយើងឱ្យរឹងមាំ «សីលធម៌ និងអរិយធម៌»?
លោកអគ្គលេខាបក្ស To Lam ៖ នាបច្ចុប្បន្នគឺថា ការខ្ជះខ្ជាយប្រព្រឹត្តទៅក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន ហើយបាននិងកំពុងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន។ ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយគឺជាការប្រយុទ្ធប្រឆាំងនឹង "អ្នកឈ្លានពានពីផ្ទៃក្នុង" ដ៏លំបាក និងស្មុគស្មាញ ដែលស្មើនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន។
ដោយប្រឈមមុខនឹងតម្រូវការក្នុងការបង្កើនធនធាន និងជំរុញកម្លាំងពីប្រជាជនសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចលេខ 192-QD/TW ស្តីពីការសម្រេចរចនាសម្ព័ន្ធគណៈកម្មាធិការមជ្ឈិមស្តីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន ដែលក្នុងនោះបានបំពេញបន្ថែមភារកិច្ចបង្ការទប់ស្តាត់ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ក្នុងការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិសាធារណៈ ឆ្ពោះទៅរកសង្គមទាំងមូលត្រូវតែអនុវត្តការសន្សំសំចៃ និងទប់ស្កាត់ការខ្ជះខ្ជាយ។ តម្រូវការគឺត្រូវដាក់ពង្រាយយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នាលើការងារទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមានពីថ្នាក់មូលដ្ឋានតែម្តង។
នាពេលខាងមុខ ត្រូវយកចិត្តទុកដាក់លើការឃោសនាទូលំទូលាយ បង្កើនការយល់ដឹង និងការទទួលខុសត្រូវក្នុងចំណោមកម្មាភិបាល បក្ខជន និងពលករ ជាដំបូងគឺផ្តោតលើការធ្វើជាគំរូរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីមួយៗ អង្គភាព ទាំងតំបន់សាធារណៈ និងតំបន់ឯកជន អំពីអត្ថន័យ សារៈសំខាន់ និងទំនួលខុសត្រូវនៃការអនុវត្តការសន្សំសំចៃ និងការទប់ស្កាត់ការខ្ជះខ្ជាយ។ អនុវត្តការសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយត្រូវតែបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការប្តេជ្ញាចិត្ត ផែនការ និងគោលដៅជាក់លាក់ ហើយត្រូវតែអនុវត្តឱ្យបានទៀងទាត់ ហ្មត់ចត់ និងអនុវត្តតាមរយៈយុទ្ធនាការ និងចលនាប្រឡងប្រណាំងយ៉ាងទូលំទូលាយនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; លើកសរសើរ ផ្តល់រង្វាន់ និងពង្រីកគំរូឆ្មើមៗក្នុងការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។
លើសពីនេះ ចាំបាច់ត្រូវកែលម្អបទប្បញ្ញត្តិ និងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបុគ្គល និងក្រុម ដែលមានសកម្មភាពធ្វើឱ្យបាត់បង់ ឬខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ ក្នុងស្មារតី "ចាត់វិធានការលើករណីមួយដើម្បីដាស់តឿនតំបន់ទាំងមូល វិស័យទាំងមូល"; ត្រូវផ្តោតលើការដោះស្រាយឱ្យបានហ្មត់ចត់នូវមូលហេតុដែលនាំឱ្យខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ ធនធានធម្មជាតិ និងធនធាននានា ដើម្បីផ្តោតលើការថែទាំប្រជាជន និងអភិវឌ្ឍប្រទេស។
កសាងវប្បធម៌សុច្ចរិតភាព គ្មានអំពើពុករលួយ ខ្ជះខ្ជាយ និងភាពអវិជ្ជមានក្នុងចំណោមកម្មាភិបាល បក្ខជន និងប្រជាពលរដ្ឋ រីករាលដាលយ៉ាងខ្លាំងក្នុងសង្គម ក្លាយជាការងារ "ស្ម័គ្រចិត្ត" ដូចជា "ការហូបចុក សំលៀកពាក់ ជារៀងរាល់ថ្ងៃ។" លើកទឹកចិត្តដល់កម្មាភិបាល បក្ខជន និងប្រជាជន ឱ្យបង្កើនការអនុវត្តការសន្សំសំចៃ បង្កើតទម្លាប់នៃការឱ្យតម្លៃពេលវេលាធ្វើការ ប្រាក់កាស ទ្រព្យសម្បត្តិរដ្ឋ និងកម្លាំងរបស់ប្រជាជន។ ពង្រឹងការអនុវត្តបច្ចេកវិជ្ជា ការធ្វើបរិវត្តកម្មឌីជីថល កំណែទម្រង់រដ្ឋបាល ដោះស្រាយស្ថានការណ៍ដែលបង្កការលំបាក ខាត់បងចំពោះប្រជាជន និងអាជីវកម្ម ប្រយុទ្ធប្រឆាំង "អំពើពុករលួយតូចតាច" ជំនះជំងឺ "មានភាពភ័យខ្លាចក្នុងការទទួលខុសត្រូវ" ជៀសវាងភារកិច្ច ខ្លាចធ្វើខុស មិនហ៊ានធ្វើ មិនបានឆ្លៀតការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមាន ដើម្បីរារាំងសកម្មភាពអភិវឌ្ឍន៍ ឬកេងចំណេញ។
អង្គការបក្ស និងបក្ខនដែលបំពេញកិច្ចការទាំងនេះបានល្អនឹងជួយឱ្យប្រជាជនមានទំនុកចិត្តលើការដឹកនាំរបស់បក្ស។ ធនធានធម្មជាតិ និងធនធាននានាត្រូវបានប្រើប្រាស់យ៉ាងសមស្រប រួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនត្រឹមតែសម្រាប់ប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទៀតផង។
អ្នកយកព័ត៌មាន៖ នៅឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្ពោះទៅរកមហាសន្និបាតលើកទី១៤ របស់បក្ស។ ដើម្បីធ្វើបានល្អក្នុងការងារត្រៀមរៀបចំ និងធ្វើការមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ តើយើងគួរយកចិត្តទុកដាក់លើបញ្ហាអ្វីខ្លះ?
លោកអគ្គលេខាបក្ស To Lam ៖ មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០ គឺជាព្រឹត្តិការណ៍នយោបាយដ៏ទូលំទូលាយ ហើយមហាសន្និបាតបក្សលើកទី ១៤ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិយើង។
ដើម្បីរៀបចំ និងធ្វើមហាសន្និបាតបក្ស យើងមានកិច្ចការសំខាន់ចំនួនពីរ គឺរៀបចំឯកសារដើម្បីដាក់ជូនមហាសន្និបាតបក្ស និងត្រៀមធនធានមនុស្សសម្រាប់មហាសន្និបាតបក្ស ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ ៣៥-CT/TW ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ។ ឯកសារនៃមហាសន្និបាតបក្សលើកនេះត្រូវតែពិតជាមានគុណភាពខ្ពស់ ជាគម្រោងដែលបញ្ចូលបញ្ញាសមូហភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ជាមូលដ្ឋានសម្រាប់តម្រង់ទិសឯកសារផ្សេងៗ និងជា "ពន្លឺបំភ្លឺផ្លូវ" សម្រាប់អ្វីដែលត្រូវធ្វើក្នុងអំឡុងពេលមហាសន្និបាត និងឆ្នាំបន្ទាប់។
ក្នុងការអភិវឌ្ឍន៍ឯកសារ យើងបន្តស្វែងយល់យ៉ាងស៊ីជម្រៅនូវគំនិតណែនាំរបស់លោកអតីតអគ្គលេខាបក្ស Nguyen Phu Trong ជាពិសេសគោលការណ៍ជាមូលដ្ឋានចំនួនបីគឺ៖ ការរក្សាយ៉ាងខ្ជាប់ខ្ជួន និងការផ្លាស់ប្តូរថ្មី; មរតក និងអភិវឌ្ឍន៍; រួមបញ្ចូលគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង រវាងការស្រាវជ្រាវទ្រឹស្តី ការបូកសរុបស្ថានភាពជាក់ស្តែង និងការតំរង់ទិសគោលនយោបាយ។ ខ្លឹមសារនៃឯកសារត្រូវតែបង្ហាញក្នុងលក្ខណៈជាទស្សនៈ និងគោលនយោបាយ។ ត្រូវតែបូកសរុប និងវាយតម្លៃយ៉ាងច្បាស់នូវលទ្ធផល និងសមិទ្ធិផលដែលសម្រេចបានក្នុងអំឡុងអាណត្តិទី ១៣ និងរយៈពេល ៤០ ឆ្នាំ នៃកិច្ចការផ្លាស់ប្តូរថ្មី និងមេរៀនបទពិសោធន៍។ ជាពិសេសការបំភ្លឺលទ្ធផល វិធីថ្មី មូលដ្ឋានគ្រឹះ ដែលត្រូវបានបង្កើតឡើង។ រកឃើញ និងស្វែងរកគោលនយោបាយ ភារកិច្ច និងដំណោះស្រាយដែលកំពុងលេចចេញ និងមានភាពរឹងមាំពីក្នុងស្ថានភាពជាក់ស្តែង ពីកត្តាថ្មីនៃស្ថានភាពជាក់ស្តែង។ គោលការណ៍ណែនាំ និងគោលនយោបាយ ត្រូវបានបញ្ជាក់ថាគឺត្រឹមត្រូវ សមស្រប ឬចាំបាច់ ត្រូវបន្តការផ្លាស់ប្តូរថ្មី បំពេញបន្ថែម និងអភិវឌ្ឍ។ ឯកសារមហាសន្និបាតត្រូវការលើកតម្កើងមោទនភាព និងទំនុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនលើគោលមាគ៌ាដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្ស ក្នុងគោលដៅ និងមាគ៌ាឆ្ពោះទៅកាន់សង្គមនិយម ដែលជ្រើសរើសដោយលោកប្រធានហូជីមិញ ជាទីស្រឡាញ់ និងប្រជាជាតិទាំងមូល។
នៅក្នុងមហាសន្និបាតនីមួយៗ ការងារធនធានមនុស្សដើរតួនាទីយ៉ាងសំខាន់គឺ "គន្លឹះ" នៃ "គន្លឹះ" ដូច្នេះត្រូវតែរៀបចំយ៉ាងហ្មត់ចត់។ បុគ្គលដែលត្រូវបានជ្រើសរើសត្រូវតែមានភាពឆ្នើម ពូកែ មានភាពវៃឆ្លាត សមត្ថភាពដឹកនាំ លក្ខណៈសម្បត្តិវិជ្ជាជីវៈ និងកិត្យានុភាពក្នុងចំណោមប្រជាជន និងក្នុងបក្ស ដើម្បីដោះស្រាយបញ្ហាក្នុងកម្រិតយុទ្ធសាស្ត្រ ត្រូវមានស្មារតីប្រយុទ្ធ គោរពវិន័យខ្ពស់ មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន ប្រមូលផ្តុំសាមគ្គីភាពក្នុងបក្ស និងប្រជាជនទាំងមូល ហើយសក្តិសមក្នុងការដឹកនាំប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ដូច្នេះ អនុគណៈកម្មការរៀបចំមហាសន្និបាតត្រូវបន្តការងារជាបន្ទាន់ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះបក្ស និងប្រជាជន ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យមហាសន្និបាតទទួលបានជោគជ័យ។
អ្នកយកព័ត៌មាន៖ រដូវផ្ការីកថ្មីបានខិតជិតមកដល់ហើយ ដែលនាំមកនូវសេចក្តីប្រាថ្នា ជំនឿ និងស្មារតី តើលោកអគ្គលេខាបក្ស មានសារអ្វីផ្ញើជូនជនរួមជាតិ យុទ្ធជនទូទាំងប្រទេស ជនរួមជាតិនៅក្រៅប្រទេស ក៏ដូចជាមិត្តអន្តរជាតិ?
លោកអគ្គលេខាបក្ស To Lam ៖ នៅឆ្នាំ២០២៥ បក្ស ប្រជាជន និងកងទ័ពទាំងមូលនឹងខិតខំ ពន្លឿន ការអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងអនុវត្តជាក់ស្តែងនូវខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥); ៥០ ឆ្នាំនៃការរំដោះភាគខាងត្បូងវៀតណាម និងកាឯកភាពប្រទេស (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥); ១៣៥ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ / ១៩ ឧសភា ២០២៥); ៨០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)...ក្នុងបរិបទនៃស្ថានភាពពិភពលោកដែលមានឱកាសជាច្រើន លក្ខខណ្ឌអំណោយផល ប៉ុន្តែក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយឈរលើមូលដ្ឋាន នៃកម្លាំងមហាសាមគ្គីជាតិ ការតភ្ជាប់យ៉ាងជិតស្និទ្ធនូវឆន្ទៈរបស់បក្សជាមួយនឹងបេះដូងប្រជាជន លើកកំពស់ស្មារតី ស្វ័យភាព ខ្លួនទីពឹងខ្លួន មោទនភាពជាតិ” ស្មារតីសាមគ្គីភាពអន្តរជាតិស្មោះត្រង់ ដែលជាកម្លាំងចលករ វៀតណាមប្រាកដជានឹងឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ រួមចំណែកយ៉ាងច្រើនលើសលប់ទៅទៀត ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក ដូចលោកប្រធានហូជីមិញ មានបំណង “កសាងវៀតណាមសន្តិភាព ឯកភាព និងឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព រួមចំណែកសក្តិសមក្នុងបុព្វហេតុបដិវត្តន៍"។ ក្នុងដំណើរនោះ បក្ស រដ្ឋ និងប្រជាជនវៀតណាមសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មិត្តភក្តិ ដៃគូ និងប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមជូនពរជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស បងប្អូនជនរួមជាតិទាំងក្រៅប្រទេស និងមិត្តអន្តរជាតិ មានសុខភាពល្អ សុភមង្គល និងជោគជ័យ!
អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាបក្ស! សូមជូនពរលោកអគ្គលេខាបក្ស និងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ មានសុភមង្គល បន្តដឹកនាំបដិវត្តន៍របស់បក្សយើង និងប្រជាជនយើងឆ្ពោះទៅរកជោគជ័យថ្មី!
បកប្រែដោយ Duy Hoan